ខ្ញុំពិតជាមានភាពសោកស្ដាយ នៅពេលទទួលដំណឹងមរណភាពភ្លាមៗរបស់អ្នកធាក់ស៊ីក្លូដ៏ល្បីរបស់កម្ពុជា 🇰🇭

អត្ថបទដោយ៖
AMS OneMinute

ខ្ញុំពិតជាមានភាពសោកស្ដាយ នៅពេលទទួលដំណឹងមរណភាពភ្លាមៗរបស់អ្នកបើកស៊ីក្លូដ៏ល្បីនៃប្រទេសកម្ពុជាគឺ លោក កឹម សេរីវុធ ដែលជាតួសម្ដែងជាមួយតារាហូលីវូដ Matt Dillon ក្នុងឈុតមួយនៃភាពយន្ត City of Ghosts នៅឆ្នាំ២០០២។ សេរីវុធ គឺជាចំណុចលេចធ្លោនៃខ្សែភាពយន្តនេះ។ ក្នុងការសម្ដែង សេរីវុធនិយាយថា “សម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែព្យាយាមធ្វើជាខ្លួនខ្ញុំក្នុងខ្សែភាពយន្ត ហើយពេលខ្ញុំឃើញតួអង្គខ្លួនឯង ខ្ញុំអស់សំណើចណាស់ ព្រោះវាដូចគ្នា ទៅនឹងការងារពិតរបស់ខ្ញុំ។ Matt ហាក់ដូចជាសរសេរអំពីខ្សែជីវិតពិតរបស់ខ្ញុំនៅក្នុងខ្សែភាពយន្តនេះអញ្ចឹង។” ក្រៅពីរឿង City of Ghosts សេរីវុធក៏បានបង្ហាញខ្លួននៅក្នុងរឿង Holly ឆ្នាំ២០០៥ ដែលជាខ្សែភាពយន្ដល្បីបង្ហាញពីការជួញដូរកុមារ។

សេរីវុធ ធំធាត់នៅមណ្ឌលកុមារកំព្រាមួយក្នុងខេត្តកំពង់ធំ និងចូលបម្រើកងទ័ពអស់រយៈពេល ៣ឆ្នាំ។ ក្រោយមក គាត់ធ្វើជាមន្ត្រីរៀបចំការបោះឆ្នោតជាមួយអ៊ុនតាក់ (UNTAC) មុនពេលផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញ។ នៅភ្នំពេញ គាត់បានប្រើជំនាញភាសាអង់គ្លេសដែលបង្រៀនដោយលោក Matt Dilon ក្នុងអាជីពជាអ្នកដឹកភ្ញៀវទេសចរជុំវិញរាជធានី គួបផ្សំនឹងការងារបន្ទាប់បន្សំជាមន្ដ្រីប៉ូលិសក្នុងក្រសួងមហាផ្ទៃ។ សេរីវុធ បានប្រើប្រាស់ចំណូលដែលរកបានពីការសម្ដែង ទៅជួសជុលកសិដ្ឋានគ្រួសាររបស់គាត់នៅខេត្តតាកែវ។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ – Andy Brouwer

📚 https://www.facebook.com/photo/?fbid=540163448114585&set=a.527597996037797

#ams1minute

ads banner