ការចំណាយរៀបចំបុណ្យសពរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ទាបជាងការប៉ាន់ស្មានពីមុន
អត្ថបទដោយ៖
លន់ សារ៉ាត
តូក្យូ៖ រាជរដ្ឋាភិបាលជប៉ុននិយាយថា ការចំណាយជាក់ស្តែង លើ ការរៀបចំពិធីបុណ្យសពរដ្ឋ របស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ(Abe Shinzo) កាលពីខែមុន គឺជាង ១.២ ពាន់លានយ៉េន ឬជាងប្រាំបីលានដុល្លារ។
រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រី លោក មាត្សូស៊ូណូ ហ៊ីរ៉ូកាស៊ូ (Matsuno Hirokazu) បាននិយាយ នាថ្ងៃទី១៤ ខែតុលានេះថា ការចំណាយជាក់ស្តែងគឺ ទាបជាងការប៉ាន់ប្រមាណពីមុន ប្រហែល ៤០០ លានយ៉េន ដោយគម្រោងចំណាយមុន មានរហូតដល់ចំនួន ១.៦៦ ពាន់លានយ៉េនឯណោះ។
លោក Matsuno បាននិយាយថា ការចំណាយសម្រាប់ ការ ស្វាគមន៍ ឥស្សរជនបរទេសគឺប្រហែល ៥១០ លានយ៉េន ឬប្រហែល ៣.៥ លានដុល្លារ ហើយការចំណាយលើការពង្រាយបុគ្គលិក សន្តិសុខ មានចំនួន ៤៨០ លានយ៉េន ឬប្រហែល ៣.៣ លានដុល្លារ៕
ប្រភពពី NHK , ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ