អភិបាលខេត្តបាត់ដំបងណែនាំដល់មន្ទីរជំនាញ យកចិត្តទុកដាក់ ពីច្រាំងទំនប់កំពីងពួយ ដែលរងការបាក់ដីមាត់ច្រាំង ទំនប់ច្រើនកន្លែង

បាត់ដំបង៖កន្លងទៅថ្មីៗនេះឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង បានចុះពិនិត្យមើលស្ថានភាពរងការខូចខាត ទំនប់អាង កំពីងពួយផ្នែកខាងលើចាប់ពីចំណុចភ្នំកំប៉ង់ ដល់ចំណុចជីរក់ ស្ថិត នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ដែលកំពុងរងនូវការ ខូចខាត ដោយសារតែរលកទឹកអាងវាយដាច់ច្រាំងទំនប់នៃផ្នែកខ្លះៗ នៅតាមមាត់ច្រាំងទំនប់ជាច្រើនកន្លែង។ តែទោះបីស្ថានភាពបែប នេះក្តី ក៏មិនទាន់ដល់កម្រិតក្នុងការប្រកាសអាសន្ននោះទេ។

ក្នុងការចុះទៅពិនិត្យមើលពីស្ថានភាពមាត់ច្រាំងទំនប់កំពីងពួយ ផ្នែកខាងលើ ដែលត្រូវរងការខូចខាតបាក់ដីមាត់ច្រាំងទំនប់ ជា បន្តបន្ទាប់ ឯកឧត្ត អភិបាលខេត្តបាត់ដំបង បានណែនាំ និងជំរញ ឱ្យក្រុមការងារជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះពិនិត្យ មើល និងមានវិធានការ ក្នុងការជួសជុលកែលម្អនូវកន្លែង ដែលរងការខូចខាតឱ្យបានប្រសើរឡើងវិញនៅពេលខាងមុខ និងត្រូវ យកចិត្តទុកដាក់ចាត់តាំង មន្ត្រីឱ្យមកយាមប្រចាំការជាប់ជាប្រចាំ និងត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ពីហានិភ័យដែលអាចបង្កឡើងបាន និងត្រូវពិនិត្យក្នុងការជួសជុលកែលម្អឡើងវិញ ក្នុងពេលវេលា សមស្រប ៕
ដោយ៖ អ៊ុក សំអាន ប.ប

ads banner