រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសពកុមារ ទាំង ១១រូប ដែលបានទទួលមរណភាព នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លង

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា អមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមរំលែកមរណទុក្ខនិងគោរពវិញ្ញាណក្ខន្ធជាមួយក្រុមគ្រួសារសពកុមារ ទាំង១១រូប ដែលបានទទួលមរណភាព នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងសិស្សនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចូលរួមបច្ច័យចំនួន ១លានរៀល ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីយកទៅចាត់ចែងរៀបចំពិធីបុណ្យទៅតាមប្រពៃណីជាតិខ្មែរ ៕ ដោយ,រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner