របាំគងស្គរគឺជារបាំតាំងពីបុរាណកាលរបស់អ្នកភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ របាំគងស្គរ គឺជារបាំ មួយប្រភេទ ដែលបានកើតឡើងតាំងពីបុរាណកាល របស់អ្នកភូមិឯលិច ឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដើម្បីបំផុសសិល្បៈមហាជននិងចង់ថែរក្សារបាំបុរាណ ដែលជាមរតកឱ្យបានគង់វង្ស និង មានទម្រង់ត្រឹមត្រូវតាមក្បួនខ្នាត កាលពីរសៀលថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ លោកបានដឹកនាំមន្ត្រីជំនាញ ទៅភូមិឯលិច ឃុំច្រណក ដើម្បីឲ្យក្រុមអ្នករាំរបាំទាំងនោះសម្ដែងឲ្យមន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈទស្សនា ក្នុងគោល បំណងកែលម្អ ការសម្ដែងឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត។

ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបន្តថា របាំគងស្គរគឺជារបាំមួយដែលកើតមានតាំងពីសម័យបុរាណកាល ហើយប្រជាពលរដ្ឋអ្នកភូមិឯលិច បានថែរក្សាប្រពៃណីនេះ រហូតដល់បច្ចុប្បន្ន គ្រាន់តែខុសទម្រង់ខ្លះដោយសារតែវាមានភាពយូរអង្វែង ។

ទោះយ៉ាងនេះក្តី របាំគងស្គរត្រូវបានប្រជាពលរដ្ឋ អ្នកភូមិឯលិច សម្ដែងជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃ១៤និង១៥ កើតខែផល្គុន ក្នុងពិធីបុណ្យឡើងភ្នំ ពណ្ណរាយ ក្រៅពីគោរពវិធីឡើងភ្នំពណ្ណរាយ ក៏ត្រូវបានអ្នកស្រុកយកទៅសម្ដែង សម្រាប់លាបំណន់ សុំសេចក្តីសុខនិងឧទ្ទិសថ្វាយដល់ទសបារមី ជាដើមផងដែរ។

ចំពោះឧបករណ៍ របស់របាំគងស្គរ មានដូចជាស្គរធំ ស្គរដៃ ទ្រ គង និងកញ្ចែ ដែលមានអ្នកសំដែងនិងប្រគុំភ្លេងប្រមាណជាង ១០នាក់ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner