រដ្ឋសភាបោះឆ្នោតគាំទ្រលោក ឌិត ទីណា ជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម (Video Inside)
លោក ឌិត ទីណា នៃចង្កោមយុវជនជាទំពាំងស្នងឫស្សីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវ បានរដ្ឋសភាបានបោះឆ្នោតគាំទ្រឱ្យធ្វើជារដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម ហើយនៅថ្ងៃសុក្រទី ១៤តុលានេះ។ សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភាបានប្រកាសនូវលទ្ធ ផលបោះឆ្នោតគាទ្រ។
ក្រោយការបោះឆ្នោតគាំទ្រពីរដ្ឋសភារួច, ព្រះរាជក្រិត្យត្រាស់បង្គាប់មួយរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោកឌិតទីណាជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជាការបញ្ជាក់ភាព ស្របច្បាប់ត្រឹមត្រូវក្នុងការក្លាយជារដ្ឋមន្ត្រីដឹកនាំលើវិស័យកសិកម្មរបស់ជាតិ។
អតីតរដ្ឋមន្ត្រីចាស់ គឺលោកវេង សាខុន ដែលត្រូវបានព្រះ រាជក្រិត្យបញ្ចប់មុខតំណែងជា រដ្ឋមន្ត្រីក្រសួងកសិកម្មកាល ពីថ្ងៃទី៨តុលាឆ្នាំ២០២២។ លោកវេងសាខុន ក្រោយមកត្រូវបាន តែងតាំងជារដ្ឋមន្ត្រីប្រ តិភូអមនាយករដ្ឋមន្ត្រីយោង តាមព្រះរាជក្រិត្យថ្ងៃទី១១តុលា។
លោក ឌិត ទីណា គឺជាអតីតនិស្សិតបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្ររូបវិទ្យាពីសាកលវិទ្យាល័យ Orsay, Paris Sud នៅឆ្នាំ២០០០ និងលោកបញ្ចប់សញ្ញាបត្រវិស្វកររ៉ែ ពី Ecole Nationale Superieure des mines de Paris នៅឆ្នាំ២០០២។
លោកឌិតទីណា ធ្លាប់បំរើការជាអនុរដ្ឋលេខាធិការនិងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រោយមកជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។
លោកឌិតទីណា កាលពីម្សិលមិញ ត្រូវបានគណបក្សប្រ ជាជនកម្ពុជា ទើបសម្រេចតែងតាំង ជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំថែមទៀត ។