មន្ត្រីគ្រប់គ្រងពន្ធនាគារពន្យល់មូលហេតុអ្វីដែលគេបញ្ជូនអ្នកទោស សេង ធារី ទៅកាន់គុកខេត្តព្រះវិហារ (Video Inside)
មន្ត្រីគ្រប់គ្រងពន្ធនាគារ លោកនុត សវនា បានពន្យល់ប្រាប់អ្នកសារព័ត៌មានដែលចង់ដឹង នូវរឿងរ៉ាវពាក់ព័ន្ធជុំវិញអ្នកទោសជាស្ត្រីម្នាក់ឈ្មោះ សេងធារី។
នាងសេងធារីដែលជាខ្មែរ មានសញ្ជាតិអាមេរិក ត្រូវតុលាការបានផ្តន្ទាទោសជាប់គុកចំនួន៦ឆ្នាំបទរួមគំនិតក្បត់ដែល ពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីកាលពីឆ្នាំ២០១៩។
លោកសមរង្ស៊ី គឺជាមេខ្លោងធ្វើនយោបាយប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលជារាជរដ្ឋាភិបាល ជាប់ឆ្នោតដោយម្លេងគាំទ្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថាអ្នកទោស សេងធារី ក្រោយមកត្រូវបានគេបញ្ជូនចេញពីគុកក្នុងរាជធានីទៅកាន់គុកនៅខេត្តព្រះវិហារ។
មន្ត្រីគ្រប់គ្រងពន្ធនាគារ លោកនុត សវនា តបនឹងសំណួរមួយចំពោះអ្នកកាសែតដែលចង់ ដឹង អំពីបញ្ហានេះ បានថ្លែងពន្យល់និងរៀបរាប់នូវមូលហេតុជាប់ទាក់ទង។ លោកនុតសវនាបាន ថ្លែងថាការបញ្ជួនអ្នកទោសសេងធារីទៅកាន់គុកខេត្តព្រះវិហារមិនមែនមកពីអ្នកទោសនោះ ជាសកម្មជនគណបក្សប្រឆាំងឬមុខសញ្ញាពិសេសអ្វីនោះទេ។ លោកបញ្ជាក់ថាការបញ្ជួននោះ គឺដោយសារតែអ្នកទោសរូបនោះបានប្រព្រឹត្តអំពើបំផុសបំផុលក្នុងរង្វង់ពេលដែលគាត់កំពុង ជាប់ក្នុងឃុំឃាំងនោះថែមទៀត។