បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកសន្តិភាពគឺជាខ្យល់អុកស៊ីហ្សែន (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចាត់ទុកសន្តិភាពគឺជាខ្យល់ជំនួយអុកស៊ីហ្សែនដែលធ្វើឱ្យប្រទេសជាតិមានដំណើររីកចំរើនទៅមុខជាលំដាប់។

កម្ពុជាក្នុងអតីតកាលមានសង្គ្រាមស៊ីវិលប្រមាណជិត៣០ឆ្នាំ ការអភិវឌ្ឍន៍ប្រ ទេស មិនអាចធ្វើបានឡើយដោយសារតែសង្គ្រាមបង្ហូរឈាម បានបំផ្លិចបំផ្លាញនូវសមិទ្ធផល កសាងទាំងអស់និងកម្ពុជាមិនអាចមានឱកាសកសាងប្រទេសរបស់ខ្លួនបានទេ។

កម្ពុជាបានក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោហ៊ុនសែននាដើមឆ្នាំ១៩៩៦ បានធ្វើ ឱ្យប្រទេសជាតិស្គាល់សន្តិភាពពិតប្រាកដឡើងវិញក្នុងចុងឆ្នាំ១៩៩៨។ បណ្ឌិតហ៊ុនម៉ាណែត ក្នុងពិធីស្រោចស្រពសុគន្ធវារីប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្ត កំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង, ថ្ងៃទី១៤ ខែតុ លា ឆ្នាំ២០២២ បានថ្លែងថាសមិទ្ធផលដែលមាននៅថ្ងៃនេះ « បានឆ្លុះបញ្ចាំងពីតថភាពនៃ ការ អភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ នៅក្រោយការ បញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលប្រជាជាតិដ៏កំសត់នេះបានឆ្លងកាត់អស់កាលរយៈ កាលជាង ៥០០ ឆ្នាំកន្លងមក»។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សក្ខីភាពទាំងនេះ បានសរ បញ្ជាក់ផងដែរអំពីតម្លៃមហាសាលនៃសន្តិភាព ដែលប្រៀបបានទៅនឹងខ្យល់អុកស៊ីសែនដែល មនុស្សត្រូវការជាចំបាច់សម្រាប់ដកដង្ហើម ដើម្បីរស់រានមានជីវិត»។

ads banner