ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ធ្វើជាអ្នកដឹកនាំត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ធ្វើជាមេដឹកនាំពេលខ្លះត្រូវហ៊ានអារកាត់ ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា “ធ្វើមេដឹកនាំពេលខ្លះត្រូវអារកាត់ តែអារកាត់អីដើម្បីបានផលប្រយោជន៍ធំ សូម្បីតែនយោបាយឈ្នះ-ឈ្នះ ក៏មានទស្សនៈខុសគ្នាដែរ អ្នកខ្លះគាត់ខ្លះ គណបក្សប្រជាជនកម្ពុជាពេលនឹងកាន់ ៨០% រួចទៅហើយក្នុងដៃ ទ័ពលុយក្នុងប្រទេសរាប់សិបចាំបាច់ឲ្យខ្មែរក្រហមចូលធ្វើអីឲ្យផលប្រយោជន៍ទៅគេធ្វើអី យើងវ៉ៃកម្ទេចចោលតែម្តងទៅ វ៉ៃឲ្យអស់ហ្មងទៅ មិ​នបាច់ចែកអំណាច មិនបាច់ចែកសិទ្ធិ។ សម្តេចតេជោប្រកាន់ជំហរច្បាស់ថា ពិតណាស់យើងត្រូវលះបង់ផលប្រយោជន៍មួយចំនួនដើម្បីឲ្យទៅភាគីខ្មែរក្រហម ទឹកដីមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឲ្យគាត់បន្តគ្រប់គ្រងទៀតចុះ កងពលមួយចំនួនដែលគាត់គ្រប់គ្រង មេទ័ពឲ្យគាត់បំពាក់ចុះ វាអត់ខាតទេរបស់ខ្មែរយើងតា តែបើឲ្យយើងទៅលើកទ័ពវ៉ៃកម្ទេចគាត់ ខ្មែរកំទេចខ្មែរ មិនដឹងពេលណាបានចប់”។

បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតបានបញ្ជាក់ថា “ពេលខ្លះត្រូវអារកាត់ តែអារកាត់យកអីជាធំ យកប្រជាពលរដ្ឋជាធំ អញ្ចឹងអ្នកដែលមិនសប្បាយចិត្តនយោបាយឈ្នះឈ្នះគាត់រិះគន់មេចទៅ ប៉ុន្តែទៅបំផុតផលបានទាំងអស់គ្នា យើងសុខសប្បាយ ៥០០ឆ្នាំ នៃសង្គ្រាម និងការបែកបាក់ទឹកដីត្រូវបានបញ្ចប់ នឹងហើយគឺការអារកាត់ប្រកបដោយធម៌យកប្រជាពលរដ្ឋជាគោល”៕
ដោយ៖ពលជ័យ

ads banner