អ្នកនាំពាក្យក្រសួងយុត្តិធម៌ឆ្លើយតបទៅអ្នកវិភាគរឿងប្រព័ន្ធយុត្តិធម៌បារាំង និងកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១៥ ខែតុលានេះថា ប្រព័ន្ធយុត្តិធម៌បារាំង និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺមិនខុសគ្នាទេហើយជាពិសេស ក្រុមព្រហ្មទណ្ឌរបស់កម្ពុជា គឺយកចេញពីក្រមព្រហ្មទណ្ឌរបស់បារាំង ដោយអ្នករៀបចំឱ្យ គឺអ្នកជំនាញការបារាំង វាអត់មានអីខុសគ្នា។​ ក៏ប៉ុន្តែគ្រាន់តែការសម្រេចសេចក្តីរបស់តុលាការគឺមិនដូចគ្នាទេ។ ការសម្រេចសេចក្តីរបស់តុលាការវាជាអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម ដោយផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ នៃសំណុំរឿងនីមួយៗ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងថា “មិនមែនតុលាការបារាំងគេសម្រចអ៉ឺចឹងតុលាការខ្មែរត្រូវសម្រេចដូចគ្នាដែរទេ។ អង្គហេតុ អង្គច្បាប់ មូលដ្ឋាននៃការសម្រេចសំណុំរឿងនីមួយៗ មិនអត់ដូចគ្នាទេ។ វាជាអំណាច ឆន្ទានុសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យតាមប្រទេសនីមួយៗ”។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថាតុលាការនៅប្រទេសកម្ពុជាគួរយកគំរូតាមតុលាការបារាំងក្នុងការកាត់ក្ដីសំណុំរឿងទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិដូចរឿងក្ដីរបស់លោក សម រង្ស៊ី និងសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាកាលពីពេលថ្មីៗនេះ។
ដោយ៖ពលជ័យ

ads banner