អ្នកជំនួញថាកម្ពុជាខ្វះអំបិល…និងបាននាំចូលមកពីឥណ្ឌា (Video Inside)
អត្ថបទដោយ៖
Apsara Net
អំបិលចំនួនជាង៥តោនបាននាំពីប្រទេសឥណ្ឌាចូលមកកម្ពុជាដើម្បីបំពេញតម្រូវការក្នុងស្រុក។ ពាណិជ្ជករលោក ប៊ុន បារាំង ដែលនាំអំបិលឥណ្ឌា ចូលមកក្នុងស្រុក បានថ្លែងនៅថ្ងៃទី១៨ តុលានេះថា ការផលិតអំបិល នៅខេត្តកំពតនិងខេត្តកែប ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនបាន ទទួលផល ដោយសារមកពីកត្តាភ្លៀងធ្លាក់ស្ទើរគ្រប់រដូវកាល។
លោក ប៊ុន បារាំង បានថ្លែង ថាលោកបានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីនាំអំបិលចូលមកក្នុងស្រុកជាលើកដំបូង នៅដើមខែសីហាឆ្នាំ២០២២ និងបច្ចុប្បន្នបាននាំចូលប្រមាណជាង៥ម៉ឺនតោនបន្ថែមទៀតពី ឥណ្ឌាចូលមកក្នុងប្រទេសកម្ពុជា។