ភ្លៀងចុះខ្សោយក្នុងមួយសប្តាហ៍ខាងមុខនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រសួងធនបានទឹក និងឧតុនិយមបានព្យាករណ៍ថា ភ្លៀងបានធ្លាក់ចុះខ្សោយហើយ និង កន្លែងខ្លះក៏ស្ទើរតែគ្មានភ្លៀងផងដែរ។ ការព្យាករណ៍របស់ក្រសួងធនបានទឹក និងឧតុនិយម បានឱ្យដឹងថា នៅតំបន់ទំនាបកណ្ដាល ចាប់ពីថ្ងៃទី១៩ដល់២១ ខែតុលា ស្ទើរតែគ្មានភ្លៀង ប៉ុន្តែបើមាន គឺក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
បណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និង ខាងជើងជាប់ ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ ដែលលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។ ចំពោះបណ្តាខេត្តដទៃទៀតអាចមានភ្លៀងតិច តួច ។
ចំណែកតំបន់ខ្ពង់រាប រវាងពីថ្ងៃទី១៩ដល់២១ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានក្នុងកម្រិតតិច តួច។ បន្ទាប់ ពីនោះនឹងអាច មានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកនៅតំបន់មាត់សមុទនោះវិញ អាចមានភ្លៀងក្នុងកំរិតពីតិចទៅ បង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។