ពលរដ្ឋរងគ្រោះទឹកជំនន់២០៦គ្រួសារ នៅកំពង់ឆ្នាំង ទទួលអំណោយកាកបាទក្រហម (Video Inside)
អត្ថបទដោយ៖
Apsara Net
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០៦គ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំង បានទទួល អំណោយកាកបាទក្រហមខេត្ដនៅថ្ងៃទី១៨តុលានេះ។ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលរងនឹងការលិចតាម កន្លែងខ្លះដោយសារជំនន់ទឹកភ្លៀងផងដែរ។
អំណោយកាកបាទក្រហម បានចែកជួនពលរដ្ឋទាំង២០៦គ្រួសារដែលមកពីឃុំចំនួន៣ នៃស្រុករលាប្អៀរ ក្នុងពិធីមួយអញ្ជើញចូលរួមដោយ ប្រធាន គណៈកម្មាធិការសាខាកាក បាទក្រហមខេត្តកំពង់ឆ្នាំង លោកស៊ុនសុ វណ្ណរិទ្ធិ។
អំណោយដែលបានយកមកចែកជូននាពេលនេះ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូ ,មី១កេស , ត្រីខ១យួរ , ទឹកត្រី១យួរ , ទឹកស៊ីអ៊ីវ១យួរ , ឃីត១កញ្ចប់ និងថវិកា២ម៉ឺនរៀល ។ ចំណែកកុមារាកុមារី ប្រមាណ៧០ នាក់ ក្នុងម្នាក់ៗទទួលបាន ៣ ពាន់រៀល។