អាវរងា២៣៧អាវចែកជូនកងកម្លាំងសឹករងកំពង់ឆ្នាំង (Video Inside)
អាវរងារចំនួន២៣៧អាវ បានចែកជូនដល់កងកម្លាំងបញ្ជាការរដ្ឋានក្នុង តំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង នាថ្ងៃ១៨តុលានេះក្នុងពេលដែលអាកាសធាតុចុះត្រជាក់បានឈានមក ដល់។
អាវរងាដែលបានចែកជួនដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គឺជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែល តែងគិតគូរចំពោះសុខភាពរបស់កងទ័ព ជាពិសេសក្នុងពេលដែលសីតុណ្ហភាពបានចុះត្រជាក់ ក្នុងរដូវរងារឈានមកដល់។
មេបញ្ជាការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បាថ្លែងថា ជារៀងរាល់ឆ្នាំ សម្តេចទាំងទ្វេ ក្នុងពេលមានរដូវវស្សា លោកបានបញ្ជូនអាវភ្លៀង និងនៅពេលរដូវត្រជាក់ លោកបានបញ្ជូនអាវរងារដើម្បីកងទព័សម្រាប់ពាក់ការពារខ្លួន ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច ទាំង ទ្វេតែងតែយកចិត្តទុកដាក់ ចំពោះយុទ្ធជនទាំងនៅតាមសមរភូមិមុខការពារប្រទេសជាតិ និងតាមតំបន់ ប្រតិបត្តិការសឹករងតាមបព្តាខេត្តនានា មិនថាតែខេត្តកំពង់ឆ្នាំងនោះឡើយ បើទោះក្នុងកាលៈទេសៈណាក៏ ដោយលោកទាំងពីរតែងតែនៅជាប់ជាមួយយុទ្ធជនជានិច្ច ។