សម្តេចតេជោ ហ៊ុន សែន ជួបសមាជិកការិយាល័យនយោបាយវៀតណាម (Video Inside)
អត្ថបទដោយ៖
Apsara Net
សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្ស វៀតណាម លោកវ៉ូ វ៉ាន់ធឿង បានអញ្ជើញជួបប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃអង្គារ៍ ទី១៨តុលាឆ្នាំ២០២២។
កម្ពុជានិងវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំ ដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់២៧០គីឡូម៉ែត្រ។ កម្ពុជានិងវៀតណាមបាន សម្រេច ការបោះបង្គោលព្រំ ដែនគោករួមគ្នា បានប្រមាណ ៨៤ភាគរយនៃកិច្ចការងារខណ្ឌសីមា។
កម្ពុជានិងវៀតណាមបានប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពនិង អនុវត្តឱ្យបានពេញលេញនូវ សន្ធិសញ្ញាស្តីពីការ កំណត់ការខណ្ឌសីមា និងការបោះបង្គោល ព្រំដែនគោកនិងកិច្ចព្រម ព្រៀងពាក់ព័ន្ធស្តីពីព្រំ ដែនរវាងប្រទេសទាំង២។
ជំនួបរវាងសម្តេចតេជោហ៊ុនសែនជាមួយ នឹងលោកវ៉ូ វ៉ាន់ធឿ ថ្ងៃទី១៨តុលា បានផ្តោតលើការពង្រឹងបន្ថែមនូវចំណងទំនាក់ទំនងរវាង ប្រទេសទាំង២ដែលរស់នៅក្បែរគ្នាក្នុងភាពជាបងប្អូននេះ។ អប្សរាណិតរាយការណ៍