ព្យុះ «ណេសាត» នឹងចុះខ្សោយទៅជាសម្ពាធទាបត្រូពិច មុននឹងចូលប្រទេសវៀតណាម
ហាណូយ៖ ខ្យល់ព្យុះ ណេសាត (Nesat) បានផលិតខ្យល់ ក្នុងល្បឿន ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅប្រជុំកោះ ភាគខាងជើង នៅម៉ោង ៤ព្រឹកថ្ងៃពុធ ទី១៩ តុលា ២០២២នេះ ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តចុះខ្សោយ ខណៈដែលវាខិតទៅជិតភាគកណ្តាលនៃប្រទេសវៀតណាម។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបាននិយាយថា ព្យុះនេះនឹងផ្លាស់ទី ទៅភាគនិរតី ក្នុងល្បឿន ១០ ទី១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅថ្ងៃពុធ។ វានឹងមានចម្ងាយប្រហែល ១២០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគកណ្តាលរបស់ប្រទេសវៀតណាម ពីខេត្ត Quang Binh និង Thua Thien Hue នៅម៉ោង ៤ ទៀបភ្លឺថ្ងៃព្រហស្បតិ៍ នៅពេលដែលវានឹងជួបនឹងភាពត្រជាក់ខ្លាំងដើម្បីបន្ថយកម្លាំង ដល់ទៅ ៧៤ គីឡូម៉ែត្រក្នុងមួយម៉ោង។
ព្យុះនេះនឹងរំកិលទៅភាគខាងជើងបន្តិចក្រោយមក ហើយចុះខ្សោយទៅជាព្យុះត្រូពិច មុនពេលចូលខេត្តពី Thanh Hoa ដល់ Quang Binh នៅព្រឹកថ្ងៃសុក្រ ដោយមានខ្យល់បក់ក្នុងល្បឿនប្រហែល ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះនេះនឹងចុះខ្សោយដល់កម្រិតខ្យល់ប្រហែល ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃព្រហស្បតិ៍។ រលកកម្ពស់រហូតដល់៥ម៉ែត្រត្រូវបានព្យាករណ៍នៅឈូងសមុទ្រតុងកឹង និងតាមបណ្តោយឆ្នេរភាគកណ្តាលក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ ព្យុះ Nesat ជាព្យុះទីបីដែលបានបង្កើតឡើងក្នុងដែនទឹកប្រទេសវៀតណាម ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ។
ថ្មីៗនេះ ព្យុះ Son Ca បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យមនុស្ស ១០នាក់បានស្លាប់នៅភាគកណ្តាលប្រទេសវៀតណាម និងបានបំផ្លាញផ្ទះរាប់ម៉ឺនខ្នង នៅក្នុងខេត្ត Da Nang និង Thua Thien Hue ៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត