ធនាគារ ហ្វីលីព ចាប់ដៃគូសហការជាមួយក្រុមហ៊ុនយក្សាបោកអ៊ុត លើសេវាកម្មឥណទាន

ភ្នំពេញ ៖ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនាគារ ហ្វីលីព ភីអិលស៊ីដែលជាធនាគារពាណិជ្ជដែលមានភាគទុនិកជនជាតិសិង្ហបុរី និងក្រុមហ៊ុន យក្សាបោកអ៊ុត ត្រូវបានប្រារព្ធធ្វើឡើងនៅ ភោជនីយដ្ឋាន ទន្លេបាសាក់ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ។

កិច្ចសហការនេះ នឹងស្តែងចេញតាមរយៈការផ្តល់សេវាកម្មឥណទាន សម្រាប់អាជីវកររបស់ក្រុមហ៊ុនយក្សាបោកអ៊ុត ក៏ដូចជាការពង្រីក នូវប្រព័ន្ធទូទាត់តាមប្រព័ន្ធឌីជីថល នៅតាមបណ្តាសាខារបស់យក្សា បោកអ៊ុតទូទាំងប្រទេស។

ដោយមើលឃើញនូវការលូតលាស់នៃបច្ចេកវិទ្យា កាន់តែជឿនលឿន និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ក្រុមហ៊ុន យក្សាបោក អ៊ុត បានចាប់ដៃគូសហការជាមួយ ធនាគារ ហ្វីលីព ក្នុងការផ្តល់ សេវា កម្មទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលថ្មីមួយ ដែលមានឈ្មោះថា KHQR។ ប្រព័ន្ធទូទាត់ថ្មីនេះ នឹងបន្ថែមនូវភាព ងាយស្រួល រហ័ស និងកាន់តែទាន់សម័យជាងមុន សម្រាប់អតិថិជនយក្សាទាំងអស់។

លោក ហែម ហេម៉ា ម្ចាស់ ក្រុមហ៊ុន យក្សា បានកោតសរសើរពីភាព ជឿនលឿន និងងាយស្រួលនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ផងដែរ។
លោកបានមានប្រសាសន៍ថា៖ «សេវាឥណទាន ដែលជា កិច្ចសហការវាងធនាគារ ហ្វីលីព និងក្រុមហ៊ុន យក្សា គឺជាផ្នែក មួយដ៏សំខាន់ក្នុងការផ្ដល់ឥណទានកាន់តែងាយស្រួល និងកាន់ តែពិសេសដល់អតិថិជន ដែលត្រូវការដើមទុនប ន្ថែមសម្រាប់បើក អាជីវកម្ម ដោយធនាគារនឹងផ្តល់ជូនអត្រាការប្រាក់យ៉ាងសមរម្យ និងសុវត្ថិភាពជូនអតិថិជន។»

ចំណែកលោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា ភាពជាដៃគូនេះ នឹងផ្ដល់ភាពងាយស្រួល ដល់បណ្ដាសាខាទាំងអស់ របស់ក្រុមហ៊ុន យក្សាបោកអ៊ុត សម្រាប់ដំណោះស្រាយទូទាត់ប្រាក់យ៉ាងរលូន សុវត្ថិភាព និងលឿនរហ័ស។

លោកមានប្រសាសន៍បន្ថែមថា«ជំនួសឱ្យការបង្កើតគណនីជាមួយធនាគារជាច្រើនផ្សេងទៀត ម្ចាស់អាជីវកម្មយក្សាបោកអ៊ុតទាំងអស់ អាចពឹងផ្អែកលើកម្មវិធី KHQR របស់ធនាគារ ហ្វីលីព ដែលអាចឱ្យ ពួកគេ ទទួលការទូទាត់ពីធនាគារផ្សេងៗទៀតបានយ៉ា ងងាយ ស្រួល។ ម្ចាស់អាជីវកម្មយក្សាបោកអ៊ុត ក៏អាចស្នើសុំឥណទាន ពីធនាគារ ហ្វីលីព ដើម្បីពង្រីកអាជីវកម្មបន្ថែមទៀតផងដែរ។ »

សូមបញ្ជាក់ថា ធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា ដែលមានភាគទុនិកជនជាតិសិង្ហបុរី។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលយ៉ាងសំបូរបែបតាម តម្រូវ ការ របស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និង បុគ្គល។ ធនាគារ ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែល មាន មូលដ្ឋាន នៅ សឹង្ហបុរី និងត្រូវ បាន បង្កើតឡើងតាំងពីឆ្នាំ ១៩៧៥។ ធនាគារ ហ្វីលីព ជា ធនាគារ ពាណិជ្ជធំ មួយ នៅកម្ពុជា ដែលមាន ច្រើន ជាង៧០សាខាទូទាំងប្រទេស។ ចំណែកក្រុមហ៊ុន យក្សាបោកអ៊ុត
យក្សាបោកអ៊ុតគឺជាប្រព័ន្ធហ្វ្រែនឆាយបោកអ៊ុតដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសាខានៅប្រទេសថៃ និង វៀតណាម ។ ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលបោកអ៊ុតគ្រប់ប្រភេទ និង ជាអ្នកផលិត នូវផលិតផលសាប៊ូ ដ៏ធំជាងគេនៅកម្ពុជា ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner