ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេស កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញ

ភ្នំពេញ ៖ សូមនិយាយថា ទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.! ជនសង្ស័យ ចំនួន ២៨ នាក់ ( ស្រី ៣ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ១៣ ករណីនៅទូទាំងប្រទេស កាលពីថ្ងៃ ទី ១៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។

ក្នុងចំណោមជនសង្ស័យទាំងចំនួន ២៨ នាក់រួមមាន ៖ ជួញដូរ ៦ ករណីឃាត់ ១៣ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូនរក្សាទុក ៥ ករណីឃាត់ ៥ នាក់ , ប្រើប្រាស់ ២ ករណីឃាត់ ១០ នាក់ ( ស្រី ២ នាក់ ) ។ វត្ថុតាង ដែលចាប់យកសរុប ក្នុង ថ្ងៃ ទី ១៨ ខែតុលារួមមាន ៖ មេ តំហ្វេតាមីន (Ice) ស្មើរ ៥,៣៧ ក្រាមនិង ៨ កញ្ចប់តូច ។

សូមបញ្ជាក់ថា ជាលទ្ធផល ខាងលើ វិញ ៩ អង្គភាព បាន ចូលរួម បង្ក្រាប ក្នុងនោះ នគរបាល ៖ ៩ អង្គភាព ៖ ១ កំពង់ចាម ៖ អនុវត្តន៍ ដីកា ១ ករណី ចាប់ ១ នាក់ ។ ២ កំពង់ឆ្នាំង ៖ ជួញដូរ ២ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ២,២១ ក្រាម។ ៣ កំពង់ធំ ៖ ជួញដូរ ២ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ៥ កញ្ចប់ តូច ។ ៤ រាជធានី ភ្នំពេញ ៖ ជួញដូរ ១ ករណី ឃាត់ ៤ នាក់ រក្សា ទុក ១ ករណី ឃាត់ ១ នាក់ ស្រី ១ នាក់ ចាប់ យក Ice ១,៤៥ ក្រាម ។ ៥ ពោធិ៍សាត់ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ០,៩៩ ក្រាម ។ ៦សៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៧ នាក់ ស្រី ២ នាក់ ។ ៧ មណ្ឌលគិរី ៖ ជួញដូរ ១ ករណី ឃាត់ ៥ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៣ នាក់ ចាប់ យក Ice ០,៧២ ក្រាម។ ៨ស្វាយ រៀង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់ យក Ice ១ កញ្ចប់ តូច ។ ៩ត្បូងឃ្មុំ ៖ រក្សា ទុក ២ ករណី ឃាត់ ២ នាក់ ចាប់ យក Ice ២ កញ្ចប់ តូច ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner