ស្ថានភាពលិចលង់ នៅខេត្តអយុធ្យា ប្រទេសថៃ

បាងកក៖ ខេត្តអយុធ្យា ប្រទេសថៃបាននិងកំពុងធ្វើបេសកកម្មសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយ បន្ទាប់ពីទឹកទន្លេ Noi ហៀរបានបំផ្លាញផ្លូវមួយខ្សែ និងបានធ្វើឱ្យស្រុកចំនួនបីត្រូវបានជន់លិច ថ្មីៗនេះ។

រូបភាពគិតត្រឹមថ្ងៃទី១៨ តុលា ផ្នែកមួយនៃផ្លូវទំនប់តាមបណ្តោយប្រឡាយ Jao Jed-Bang Yihon ក្នុងស្រុក Sena បានដួលរលំដោយសារទឹកជំនន់ ដែលបានហូរចូលស្រុក Sena, Bang Sai និង Lad Bua Luang ។

លោក Nopporn Lorliam ប្រធានភូមិ Moo 7 នៅ Tambon Rang Jorake បាននិយាយថា ចរន្តទឹកខ្លាំងបានច្រោះដីជុំវិញបំពង់បង្ហូរទឹកក្រោមដីដ៏ធំមួយ បណ្តាលឱ្យផ្លូវដួលរលំ។

លោកបន្តថា ជាសំណាងល្អ អ្នកភូមិដែលតាមដានស្ថានការណ៍បានគ្រប់គ្រងរថយន្តរបស់ពួកគេទៅកាន់សុវត្ថិភាព មុនពេលដែលផ្លូវបានដួលរលំ។ កម្មករអគ្គិសនីខេត្តប្រញាប់កាត់បង្គោលភ្លើង នៅតំបន់លិចទឹក ដើម្បីការពារប្រជាពលរដ្ឋកុំឲ្យឆ្លងចរន្តអគ្គិសនី។

លោក Nopporn បាននិយាយថា ទឹកបានជន់លិចផ្នែកខ្លះនៃស្រុក Rang Jorake, Bang Pho និង Sena នៅក្នុងស្រុក Sena និង Jao Jed និង tambons ផ្សេងទៀតនៅក្នុងស្រុក Bang Sai និង Lad Bua Luang ។ ទឹកជំនន់ក៏បានចូលដល់មន្ទីរពេទ្យសេណា ដែលមានទីតាំងនៅក្បែរប្រឡាយ។

កាលពីថ្ងៃអង្គារ អភិបាលខេត្តអយុធ្យា លោក Niwat Rungsakhon បានដឹកនាំក្រុមជួយសង្គ្រោះ ដែលរួមមានលោក Amornrat Kruengkrai អធិការស្រុក Sena ប្រធាននាយកដ្ឋានធារាសាស្ត្រក្នុងស្រុក (RID) លោក Anek Kansangworn និងមន្ត្រីដទៃទៀត។

លោក Niwat បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយ RID ដើម្បីសម្រាលវិបត្តិឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ លោកថា ទឹកជំនន់បានហូរចូលប្រឡាយពីទន្លេក្នុងអត្រា ៩០ ម៉ែត្រគុបក្នុងមួយវិនាទី៕ ប្រភពពី The Nation, Xinhua , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner