នគរបាលប៉ុស្ដិ៍រលួស ឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីលួចម៉ូតូជនរងគ្រោះបានសម្រេច

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួននារីជាជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះបានសម្រេច កាលពីវេលាម៉ោង ០៩និង៣០ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ។

លោកវរៈសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានប្រាប់ឲ្យដឹងថា នារីជាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ អុន មិនា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ និងមានស្រុកកំណើត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ឃន ស្រីម៉ុម អាយុ២០ឆ្នាំមុរបរលក់ដូរ ស្នាក់ភូមិកេីតហេតុខាងលេី មានទីលំនៅភូមិ ប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកវរៈសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានឲ្យដឹងទៀតថា មុនពេលកើតហេតុ នារីជាជនសង្ស័យបានដើរទៅផ្សារបុរីភ្នំពេញថ្មីគួរស្រូវ៣ ខណៈពេលដែលដើរមកជិតដល់ផ្សារក៏បានឃើញម៉ូតូរបស់ជនសង្គ្រោះ ម៉ាក ម៉ូតូ Seoopy i ស្លាកលេខ ភ្នំពេញ 1HL.2366 ទុកនៅមុខផ្ទះដោយមិនបានដកសោ ហើយនារីជាជនសង្ស័យមើលទៅរាងទំនងក៏បានឡើងទៅបញ្ឆេះហើយជិះបំណងគេខ្លួន តែត្រូវជនរងគ្រោះដែលជាម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកថាចោៗ និងដេញញតាមពីក្រោយ ខណៈពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានបានឃើញក៏ជួយអន្តរាគមន៍ដេញចាប់បាននារីជាជនសង្ស័យនិងម៉ូតូ យកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរលួស។

នៅចំពោះមុខសមត្ថកិច្ចនារីជាជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ននេះ នារីជាជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner