ក្រុមអ្នកលេងកាំបិតបុ័ងតោ ចំនួន ០២នាក់ ត្រូវនគរបាលប៉ុស្ដិ៍ស្រះចក ឃាត់ខ្លួន ខណៈ បក្ខពួក ៧នាក់ ទៀត គេច ខ្លួន បាត់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ជំនាញ ប៉ុស្ដិ៍រដ្ឋបាលរដ្ឋបាលស្រះចក សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួន យុវជន ០២នាក់ ក្នុង ចំណោម បក្ខពួក ០៩ ដែល ជាក្រុមអ្នកលេងកាំបិតបុ័ងតោ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់ ។ នេះបេី យោង តាមប្រភពព័ត៍មានពី លោកវរសេនីយ៍ត្រី កាន់ វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានឱ្យដឹងនៅរសៀលថ្ងៃ ពុធ ទី ១៩ ខែតុលា ឆ្នាំ ២០២២ ។

ករណី បង្រ្កាបការកាន់កាប់អាវុធដោយខុសច្បាប់(ដាក់កាំបិតបុ័ងតោក្នុងកាបូបស្ពាយ) នេះ បានធ្វេីឡេីង កាលពីយប់ថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ នៅចំណុចមុខហាងប៊ូហ្វេស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោង តាម ដំណើរ រឿង ហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ បានល្បាតក្នុងមូលដ្ឋានទៅដល់ចំណុចមុខហាងប៊ូហ្វេស្កាយស្ហឹង ផ្លូវលេខ១៥៩ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញក្មេងទំនើងមួយក្រុម មានគ្នា០៩នាក់ ជិះម៉ូតូ០៤គ្រឿង ពេលឃើញសមត្ថកិច្ចក្រុមនោះបានបើកម៉ូតូគេចខ្លួន ដោយមានសង្ស័យកម្លាំងយើងប្រដេញតាមធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ និងម៉ូតូមួយគ្រឿង ត្រួតពិនិត្យរកឃើញកាំបិតបុ័ងតោ ចំនួន០២ដើម នៅក្នុងកាបូបស្ពាយ ពណ៌ខ្មៅ ក៏នាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរតែម្តង។

ជនសង្ស័យទាំង ២នាក់នេះ ទី ១-ឈ្មោះ អ៊ុ សំណាង អាយុ១៦ឆ្នាំ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងទី២-ឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាំងចាប់យករួមមាន៖ កាំបិតបុ័ងតោ ចំនួន០២ដើម,កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០២,ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក Iphone x ពណ៌ស និងម៉ាក Iphone 7 plus ពណ៌ផ្កាឈូក) និងម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ទឹកមាស សា្លកលេខ ភ្នំពេញ ១GE-៩៨២៧ លេខតួ+លេខម៉ាស៊ីន ៩៦៤៨៩១២។
-ចំពោះមុខកម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញសាកសួរចម្លើយបន្តរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner