អភិបាលខេត្តកំពង់ស្ពឺ ចុះពិនិត្យកាងារស្ដារសម្អាតរុក្ខវារី ប្រឡាយមេ រលាំងជ្រៃខាងត្បូងនិងការងារបង្កបង្កើនផល ស្រូវរដូវវស្សា
កំពង់ស្ពឺ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញ ចុះពិនិត្យកាងារស្ដារសម្អាតរុក្ខវារី ប្រឡាយមេរលាំងជ្រៃខាងត្បូង និង បន្តចុះត្រួតពិនិត្យកាងារបង្កបង្កើនផលស្រូវរដូវវស្សា នៅ ភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង កាលពីថ្ងៃទី១៨ខែតុលាកន្លងទៅនេះ។
បើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយ ម ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា រហូតមកដល់ពេលនេះខេត្តកំពង់ស្ពឺ ពុំទាន់មានភាពរាំងស្ងួត ធ្វើអោយខូចស្រូវប្រជាពលរដ្ឋនៅ ឡើយ ទេ។ស្រូវក្នុងស្រែទៀតសោត បានចេញផ្លែផ្កាបានចំនួន ប្រមាណ ៧០ភាគរយ ហើយ។ ចំណែកអាង និងស្រះទឹក នៅក្នុងខេត្តកំពង់ស្ពឺ មានទាំងប៉ុន្មាននោះ មានទឹកពេញៗអាង និងស្រះទាំងអស់ នៅ ឡើយ ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត កំពង់ ស្ពឺ បានបញ្ជាក់ថា ប្រជាកសិករខេត្តកំពង់ស្ពឺ បានភ្ជួររាស់ បុកដាំស្រូវរដូវវស្សានៅទូទាំងខេត្តបានចំនួន ១២០.៦៦៥ ហិកតា ក្នុងនោះមានស្រូវដើមរដូវ (ស្រូវស្រាល-ស្រូវកណ្ដាល និងសូវធ្ងន់) ផងដែរ៕ ដោយ៖ ម៉ុន សំអាត