ក្រសួងបរិស្ថានប្រគល់បណ្ណសរសើរដល់រូបវន្តបុគ្គល និង នីតិបុគ្គលឆ្នើមនិងជ័យលាភីប្រឡងប្រណាំង
ភ្នំពេញ៖រូបវន្តបុគ្គល និង នីតិបុគ្គលឆ្នើមនិងជ័យលាភីប្រឡង ប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបានចូលរួមក្នុងការ ផ្លាស់ប្ដូរឥរិយាបថសង្គមមកប្រតិបត្តិមេត្រីភាពបរិស្ថានបានទទួលបានការផ្តល់បណ្ណសរសើរលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងឃុំ សង្កាត់ចំនួន ២០ បានទទួលជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពីក្រសួងបរិស្ថាន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខា ធិការក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាទីស្ដីការ ក្រសួងបរិស្ថាន។
គួរបញ្ជាក់ថាក្នុង «កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងពិធី ប្រគល់ជ័យលាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ទេសចរណ៍ ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ អង្គការដៃគូ និងវិស័យ ឯកជន អ្នកបណ្តាញសង្គមសរុបជាង ៤០០នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា «កម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន» និងពិធីប្រគល់ជ័យ លាភីប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលបាន រៀបចំឡើងនាពេលនេះ គឺជាភារកិច្ចស្នូលមួយរបស់អគ្គនាយកដ្ឋាន ចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថានក្នុងការផ្លាស់ប្ដូរផ្នត់ គំនិត បញ្ជ្រាបការយល់ដល់ប្រជាពលរដ្ឋអំពីបរិស្ថាន និងចូលរួម ប្រតិបត្តិមេត្រីភាពបរិស្ថានស្របតាមចក្ខុវិស័យ ដែលរាជរដ្ឋាភិបាល បានកំណត់គឺប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ដែលនៅពេលនោះគុណភាពបរិស្ថាននិងនិរន្តរភាពបរិស្ថានត្រូវបានធានាដើម្បីសម្រេចការងារនេះក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពចំណុះក្រសួងបរិស្ថានក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិដៃគូរអភិវឌ្ឍន៍អង្គការសង្គមស៊ីវិលនិងវិស័យឯកជន។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ទៀតថា ក្រោមដំបូលនៃ សុខ សន្តិភាពពេញលេញនិងស្ថិរភាពនយោបាយដ៏រឹងមាំ ដែល ជាសមិទ្ធផលនៃមាគ៌ាដឹកនាំយុទ្ធសាស្រ្តនិងគោលនយោបាយដ៏ត្រឹមត្រូវនានាជាបន្តបន្ទាប់ស្របតាមដំណាក់កាលផ្សេងៗនៃការវិវត្តរបស់សង្គមជាតិរាជរដ្ឋាភិបាលបានធ្វើការកែលម្អផែនការណែនាំ ស្តីពីការ ចាត់តាំងអនុវត្ត គោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ជាបន្តបន្ទាប់ឱ្យស្របតាមបរិបទនៃការវិវត្ត និងអភិវឌ្ឍ របស់ សង្គមជាតិ ដែលជាការបុកគ្រឹះសម្រាប់ទ្រទ្រង់កំណើន សេដ្ឋកិច្ច ដ៏រឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ បានស្តែង ចេញនូវការលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជនជនបទ ការរៀបចំ រចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រង រដ្ឋបាល ទំនើបដែល មានភាពជាម្ចាស់ និងមានសមត្ថភាពក្នុងការអនុវត្តតួនាទីប្រកប ដោយប្រសិទ្ធភាពលើការងារ គ្រប់គ្រង សំរាម សំណល់ រឹង នៅតាមទីក្រុង និងទីប្រជុំជន ក្រុង ស្រុក ការផ្តល់មធ្យោបាយ សម្ភារៈគាំទ្រការងារគ្រប់គ្រង និងផ្តល់សេវាប្រមូលសំរាម មាន ជាអាទិ៍ ឡដុតសំរាម ឡានដឹកសំរាម ម៉ូតូកង់បី និង បានបំពាក់ ម៉ាស៊ីនចម្រោះ ទឹកក្តៅទឹកត្រជាក់នៅតាម គ្រឹះស្ថានសិក្សា រដ្ឋនិងឯកជន និងទីអារាម។ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋការផ្តល់សេវាចាំបាច់នានានិងការអប់រំប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ចំពោះបរិស្ថាន ដើម្បីធានាឱ្យជនគ្រប់រូប សង្គមកម្ពុជាទាំងមូល មានភាពស្អាត និងផាសុខភាពក្នុងការរស់នៅឱ្យស្របតាមបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ចលនាប្រឡង ប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណៈ សម្បត្តិទី៦ ជាផ្នែកមួយនៃការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅកម្ពុជា ធ្វើឱ្យទីក្រុង ទីប្រជុំជនប្រទេសយើងកាន់តែស្រស់ ស្អាត ប្រកបដោយភាពទាក់ទាញមានបរិស្ថាន ល្អដែលឆ្ពោះទៅរក គោលដៅ «កម្ពុជាស្អាត អនាគតដែលយើងចង់បាន» ដែលពាក់ព័ន្ធ នឹងទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ក៏ដូចជាទេសចរណ៍ ជនបទ និងប្រែក្លាយផលិតផលកសិកម្មរបស់កម្ពុជាទៅជាកសិ-ទេសចរណ៍,ទេសចរណ៍ធម្មជាតិឬទេសចរណ៍ជនបទដើម្បីឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចបរិភោគអាហារក្នុងស្រុកនៅតាមតំបន់ទេសចរណ៍ផ្សេងៗដោយសុវត្ថិភាព។ ក្នុងបរិបទកូវីដ-១៩ ទេសចរណ៍ ធម្មជាតិ កសិ-ទេសចរណ៍និងទេសចរណ៍ជនបទត្រូវបានអ្នកទេសចរ ជាតិ អន្តរជាតិទទួលស្គាល់ថាជាកន្លែងដែលល្អបំផុត សម្រាប់ដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ទាំងអស់នេះក៏បានរួមចំណែកប្រែក្លាយទីក្រុង គ្រប់ទីប្រជុំជន ភូមិឃុំ-សង្កាត់ទាំងអស់មានអនាម័យល្អភាពស្អាតនិងបៃតង និង រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងការ លើក កម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅជនបទ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានរៀបចំ ចលនាប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ គឺ មានអនាម័យ មានសោភ័ណភាពល្អនិងបរិស្ថានល្អ ក្នុងគោល បំណង ជំរុញឲ្យអាជ្ញាធរភូមិ ឃុំ សង្កាត់ យកចិត្តទុកបន្ថែមក្នុង ការរៀបចំមូលដ្ឋានរបស់ខ្លួនឲ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អ ដើម្បីភាពសុដុមរម្យណីយកម្ម ការទាក់ទាញ ភ្ញៀវទេសចរ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ដើម្បីគាំទ្រដល់អាជ្ញាធរមូលដ្ឋាន ក្រសួងបរិស្ថានបានគាំទ្រ យ៉ាងពេញទំហឹងលើផ្នែកបច្ចេកទេស ធនធានសម្ភារ និងថវិកា ដើម្បីសម្រេចឲ្យបាននូវគោលដៅខាងលើគឺអនាម័យ សោភ័ណភាព និងបរិស្ថានល្អនៅមូលដ្ឋាន។
ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីសំណាក់ អ្នកពាក់ ព័ន្ធទាំងអស់ ដែលបានចូលរួមប្រតិបត្តិមេត្រីបរិស្ថាន បានល្អក្នុងការ ផលិត ការផ្តល់សេវាកម្ម ការធ្វើអាជីវកម្មប្រកបដោយការទួលខុស ត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម។ ឯកឧត្តមក៏បានកោតសរសើរចំពោះក្រសួង ស្ថាប័ន អង្គការសង្គម ស៊ីវិល និងអង្គភាពថ្នាក់ក្រោមជាតិ ដែលបានដឹកនាំសកម្មភាព សំដៅចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព។
លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះ ដឹងនិង ព័ត៌មានបរិស្ថាន បានឱ្យដឹថា ឃុំ-សង្កាត់ចំនួន ៥៤ មកពី ២៥ រាជធានី ខេត្ត បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ក្នុងឆ្នាំ២០២២ នេះ និងតាមរយៈការវាយតម្លៃជ្រើសរើសបឋម និង ចុះវាយតម្លៃ ផ្ទាល់ដល់ទីតាំង មានឃុំ-សង្កាត់ចំនួន២០ បានជាប់ជ័យលាភី ដោយឃុំ-សង្កាត់ទាំងនោះ បានរៀបចំ និងអនុវត្តសកម្មភាពឆ្លើយ តបទៅនឹងលក្ខណសម្បត្តិទី៦ ដែលបានកំណត់ក្នុងគោល នយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» គឺមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ឯកឧត្តមបានបន្តថា ប្រតិបត្តិករដែលបានជ្រើសរើស និងវាយតម្លៃទូទាំង២៥ រាជធានី ខេត្ត និងសម្រេចផ្ដល់បណ្ណសរសើរមេត្រីបរិស្ថានសរុប ៣៣០ ប្រតិបត្តិករ ។ ក្នុងនោះដែរ មានរូបវន្តបុគ្គលសរុបចំនួន ១៥៩ (មន្រ្តីរាជការចំនួន ៣៦ ព្រះសង្ឃ ៦ សាធារណជន ៨ Influencers ២៣ និងមន្រ្តីឧទ្យានុរក្ស ៩៣) និងនីតិបុគ្គល សរុបចំនួន ១៧១ ដែលរួមមាន (ក្រសួង ស្ថាប័ន មន្ទីរពេទ្យចំនួន ៥ រោងចក្រ/សហគ្រាស ៦ ក្រុមហ៊ុនឯកជន/ធនាគារ ៧ Resort/សណ្ឋាគារ ២១ ភោជនីយដ្ឋាន ០៤ សិប្បកម្ម ៦ ផ្សារទំនើប ២ រមណីយដ្ឋាន ៣ សាលារៀន ៥៧ និងវត្តរាម ៤៣)៕ ដោយ៖ ម៉ាដេប៉ូ