ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផល សម្រាប់ការផ្លាស់ប្តូរស្ថានភាពការងារ។ លោកអ្នកអស់បារម្ភពីភាពរឹងស្ទះបន្តទៀតហើយ ពីព្រោះទាំងអាជីវកម្ម និងការងាររដ្ឋឯកជនទាំងឡាយនឹងអាចទទួលបានភាពចម្រើនរុង រឿង។ ក្រៅពីនេះ សូម្បីតែមនុស្សដែលនៅក្បែរលោកអ្នកក៏នឹងជួយជ្រោមជ្រែងលោកអ្នក ដោយអស់លទ្ធភាពផងដែរ។ ផ្ទុយទៅវិញ ចំពោះលោកអ្នកដែលមានគម្រោងចាកចេញឆ្ងាយសម្រាប់ដំណើរបេសកកម្មគួរតែក្តោបក្តាប់ពត៌មានការងារទាំងឡាយអោយបានគ្រប់ ជ្រុងជ្រោយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររកស៊ីជួញដូរមានលទ្ធផលល្អជាទីគាប់ចិត្ត។ មិនត្រឹមតែប៉ុណ្ណេះអ្នកក៏នឹងទទួលបានការគាំទ្រច្រើន។ ដូច្នេះ ប្រសិនបើអ្នកមានគម្រោង ឬកិច្ចការដែលគួរបង្ហាញចេញ ថ្ងៃនេះជាពេលវេលាល្អណាស់។ ក្រៅពីនេះ សូមលោកអ្នកគិតគូរអំពីការតុបតែងខ្លួនជាថ្មី ពីព្រោះស្ថានភាពសាម័ញ្ញរបស់អ្នកនឹងនាំផលពិបាកក្នុងការធ្វើទំនាក់ទំនង ឬការទុកចិត្តពីមនុស្សក្នុងក្រុមការងារ ពិសេសដៃគូអាជីវកម្ម។ ក្រៅពីនេះ​សូម លោកអ្នកយកចិត្តទុកដាក់ជាពិសេសជាមួយនឹងទំនាក់ទំនងរវាងមនុស្សក្នុងរង្វង់ការងារ ការពន្យល់ និងការផ្តល់ហេតុផលមានសារសំខាន់បំផុត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ សូមប្រយ័ត្នលើកិច្ចការងារ និងអាជីវកម្ម ព្រោះលោកអ្នកអាចចាញ់ឧបាយកលបោកបញ្ឆោតគេ។ ចំពោះលោកអ្នកដែលធ្វើការជាមួយការពិភាក្សាចរចាអាចនឹងមានភាពលំបាកធ្វើឲ្យគេជឿទុកចិត្តបន្តិចហើយពេលនេះ ហេតុដូច្នេះសូមលោកអ្នកប្រមូលយកពត៌មានសំខាន់ និងភស្តុតាងទុកគ្រាន់ជាសំអាង។ ដោយឡែក ចំពោះការប្រើប្រាស់លុយកាក់ច្រើនពេក អាចនឹងជះឥទ្ធិពលអាក្រក់ដល់លំនឹងហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានេះ សូមមានភាពអត់ធ្មត់ រក្សាគោលគំនិត ឬបំណងប្រាថា្នធំរបស់អ្នក សិនដើម្បីកុំអោយរងផលប៉ះពាល់ដែលលំបាកក្នុងការស្តារឡើងវិញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមកុំខកខានឳកាសដើម្បីទទួលបានភាពរីកចម្រើនក្នុងអាជីវកម្ម​ និងការងារឲ្យសោះ។ អ្នកអាចចាប់យកការងារអ្វីៗក៏នឹងទទួលបានជោគជ័យផងដែរ ពីព្រោះបញ្ហាបានច្រានចេញដោយមនុស្សជាច្រើនដែលនៅចាំជួយយកអាសារអ្នក។ ទន្ទឹមនឹងនេះ ដំណឹងល្អទាក់ទងនឹងអាជីព ឬតំណែងការងារមានពន្លឺហើយនៅថ្ងៃនេះ។ សំណាងរបស់លោកអ្នក គឺអាចនឹងនាំមកឲ្យដោយមនុស្សនៅក្បែរខ្លួន ដូច្នេះសូមរក្សាមាត់ ការនិយាយផ្តេសផ្តាស់នឹងកាត់លាភធំ។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងសំឡឹងមើល ឳកាសដែលនៅទិសបច្ចឹម នោះរំពឹងថាទទួលបានផ្លែផ្កាទ្វេរដង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះសុ្រតចុះ។ ការងារដែលអ្នកកំពុងធ្វើនឹងមិនទាន់អាចហុចផលល្អប្រសើរនោះទេ។ រាល់ការបណ្តាក់ទុនតូចធំ សូមផ្អាកសិន ពីព្រោះសញ្ញាណនៃភាពជោគជ័យមិនទាន់កើតឡើងទេនៅថ្ងៃនេះ ប៉ុន្តែបែរជាជួបនឹងស្ថានភាពប្រែប្រួលខ្លាំង ដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការចាយវាយលុយកាកទៅវិញ។ សូមលោកអ្នក ប្រើចំណេះដឹង និងបទពិសោធន៍ជាគោល ហើយរាល់លទ្ធភាពឆាប់រហ័សទាំងឡាយមិនគួរជឿនោះទេ។ ក្រៅពីនេះលោកអ្នកហាក់មានការព្រួយបារម្ភ រវើរវាយច្រើន ភាពអត់ធ្មត់នឹងអាចកែលម្អ ភាពអវិជ្ជមាននៅក្នុងពេលនេះអោយទៅជាប្រសើរយ៉ាងងាយ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានឥទ្ធិពលខាងគំនិតស្មារតី ហើយពាក្យសំដីរបស់លោកអ្នកទទួលបានការគាំទ្រ និងជឿទុកចិត្តខ្លាំងណាស់។ លោកអ្នកអាចបង្កើតការងារថ្មី បណ្តាក់ទុន រៀបចមពិធីមង្គល និងការចាកចេញដំណើរឆ្ងាយបាន។ អ្វីទាំងអស់នឹងដំណើរការទៅដោយរលូន។ អ្វីដែលគួរតែប្រយ័ត្នបំផុត គឺការជ្រៀតជ្រែកការងារអ្នកដទៃ បើទោះជាក្នុងបំណងល្អយ៉ាងណាក្តី។ សូមចងចាំថា អ្នកអាចផ្តល់យោបល់ ប៉ុន្តែមិនអាចអនុវត្តបានទេ។ ចំពោះទំនាក់ទំនងផ្ទាល់ខ្លួនគឺមានភាពល្អូកល្អឺនណាស់ ហើយអ្នកក៏ រំពឹងថាទទួលបានដំណឹងរីករាយផង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភាពស្មុគ្រស្មាញប្រទាក់ក្រឡាច្រើនចំពោះការងារ និងមុខរបររបស់អ្នក ដូច្នេះសូមព្យាយាមរិះរកមធ្យោបាយថ្មី ហើយប្រសិនបើអ្នកជាប់គាំង ដោយមិនដឹងថាគួរដើរផ្លូវណា សូមកុំនៅស្ងៀម ប៉ុន្តែគួរតែចាកចេញទៅប្រឈមនឹងស្ថានភាពនោះទើបជាការល្អប្រសើរជាង។ អ្នកអាចមានឳកាសច្រើននៅខាងក្រៅ។ ក្រៅពីនេះ អ្នកមានលទ្ធភាពសុំជំនួយ ពន្យល់បកស្រាយ និងបង្ហាញគម្រោងការងារដែលអ្នកគូសវាសបាន។ ស្រប ពេលដែលអ្វីៗហាក់​នៅឆា្ងយដៃ សូមលោកអ្នករក្សាពាក្យសំដី និងអាកប្បកិរិយាអោយបាន ល្អប្រសើរជាទីបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ រកស៊ីជួញដូរ នឹងទទួលបានផលល្អលើសពីការរំពឹងទុក។ សូមលោកអ្នកកុំមានចិត្តខ្លាចរអាចំពោះការធ្វើទំនាក់ទំនង​ ឬបណ្តាក់ទុនការងារធំ។ ហើយប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារ គឺអាចធ្វើទៅបានដោយងាយស្រួលបំផុត។ ក្នុងនោះ ពេលសំណាងរបស់លោកអ្នក គឺពេលរសៀល ដូច្នេះធ្វើយ៉ាង ណាក្តោបក្តាប់ឳកាសឧត្តុង្គឧត្តមនេះអោយបាន ។ ក្រៅពីនេះ សូមលោកអ្នកកុំទាន់ប្រថុយប្រថានជាដាច់ខាត​  ពីព្រោះផលរំខាននៅក្នុងពេលេនះនឹងធ្វើអោយអ្នកពិបាកកែលម្អ ណាស់ ម្យ៉ាងក៏អាចប៉ះពាល់ដល់កិត្តយសផង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកស៊ីដំណើរការទៅដោយល្អប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះអ្នកធ្វើការរាជការ ដោយសារដំណឹងល្អទាក់ទងនឹងការតម្លើងឋានៈ ការផ្តល់ឳកាសការងារប្រសើរ និងផលលាភកើតឡើងច្រើន។ លោកអ្នកទទួលបានអំណោយផលក្នុងការគិតវិជ្ជមាន ហេតុដូច្នេះធ្វើឲ្យមនុស្សនៅជុំវិញខ្លួនគាំទ្រ និងជឿទុកចិត្តការអនុវត្តការងាររបស់អ្នកណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចយកឈ្នះចិត្តមនុស្សដែលមានកំហឹងផងដែរ។ ផ្ទុយពីស្ថានភាពដែលប្រសើរនេះ អ្នកបែជាមិនអាចនឹង ពាក់ព័ន្ធនឹងរឿងរ៉ាវក្តៅត្រជាក់របស់អ្នកដទៃនោះទេ ពីព្រោះអាចនឹងមានគ្រោះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ នៅពេលានេះអ្នកអាចនឹងធ្វើឲ្យការងារសម្រេចទៅបានដោយងាយស្រួល។ អ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារ ឬបង្កើតគម្រោងការងារធំបាន។ ប៉ុន្តែសូមកុំបោះបង់ការតាំងចិត្តនៅពេលដែលជួបបញ្ហានានា ចូរដោះស្រាយដោយសន្សឹមៗ និងដោយភាពជឿជាក់។ ក្នុងថ្ងៃនេះមិនគួររំពឹងពីការជួយជ្រោមជ្រែងពេកនោះទេ ចូរព្យាយាមបំពេញការងារដោយពឹងលើបទពិសោធន៍របស់ខ្លួន។ រក្សាភាពស្ងប់ស្ងាត់ យោគយល់ និងអនុគ្រោះជានិច្ច។ ផ្ទុយពីនេះ ប្រហែលជាអ្នកមិនគួរពាក់ព័ន្ធជិតស្និទ្ធ ឬផ្តោះប្តូរពត៌​ មានសំខាន់នឹងមនុស្សថ្មីជាដាច់ខាត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ សម្រាប់អ្នកប្រកបអាជីវកម្ម នឹងទទួលបានការគាំទ្រច្រើន។ លោកអ្នកអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើឲ្យការងារបានសម្រេចជោគជ័យបាន ប៉ុន្តែប្រហែលជាត្រូវប្រើកំលាំងកាយចិត្តច្រើនជាងធម្មតា។ ប្រសិនបើអ្នកមានភាពហត់នឿយ សូមព្យាយាមបែងចែកការងារខ្លះទៅឲ្យមិត្តរួមការងាររបស់អ្នក ឬរកពេលសម្រាក។ លោកអ្នកអាចនឹងទទួលបានដំណឹងទាក់ទងនឹងការផ្លាស់ប្តូរស្ថានភាពការងារខ្លះ ប៉ុន្តែគ្មានអ្វីគួរឲ្យបារម្ភនោះទេ គឺគ្រាន់តែសម្របទៅតាមដំណើរការនោះគឺបានហើយ។ បន្ថែមពីនេះ ប្រហែលជាអ្នកគួរតែ ចូលអោយកាន់តែជិតស្និទ្ធជាមួយថ្នាក់លើ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីជួញដូរកាក់កបជាធម្មតា ចំណែកអ្នកប្រកបការងារវិញ ក៏សម្រេចបានជោគជ័យ និងការទទួលស្គាល់សមត្ថភាពពីក្រុមការងារ និងមនុស្សនៅជុំវិញខ្លួនផងដែរ។ ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការពិភាក្សាការងារជាមួយថា្នក់លើ ឬដៃគូពាណិជ្ជកម្ម ដូច្នេះធ្វើយ៉ាងណាកុំឲ្យពេលវេលាល្អនេះបាត់បង់។ ក្នុងនោះ ប្រសិនបើអ្នកចង់ចផ្លាស់ប្តូរទីកន្លែងការងារ ថ្ងៃនេះជាពេលប្រសើរបំផុត ពីព្រោះគ្រោះចង្រៃ មន្ទិល និងភាពស្មុគ្រស្មាញក្នុងទំនាក់ទំនងត្រូវបានកំចាត់ចេញទាំងស្រុង។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ វក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃយសសក្តិ រាល់ការងារទាំងឡាយនឹងទទួលបានផលសម្រច។ ចំណែកមាសប្រាក់ ភោគ ទ្រព្យនឹងកើត មានដល់លោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner