ក្រសួងមហាផ្ទៃសម្ពោធអគារហ្វឹកហាត់បាញ់អាវុធខ្លី (Video Inside)
អគារទំនើបហ្វឹកហាត់បាញ់អាវុធខ្លីត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។ ពិធីសម្ភោធនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
អគារហ្វឹកហាត់បាញ់អាវុធខ្លួននេះ ត្រូវបានសាងសង់ឡើងស្របតាមស្ដង់ដាអន្ដរជាតិ ដោយ បំពាក់សម្ភារៈទំនើប ដើម្បីបម្រើដល់ការហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លីរបស់និស្សិត សិក្ខា កាម និងសិស្សនគរបាល ដែលបានមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។ សំណង់ អាគារនេះ បានបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី លោកគ្រូអ្នកគ្រូនគរបាល ជាតិគ្រប់ ផ្នែកទាំងអស់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញការងារលើកកម្ពស់ គុណ ភាពអប់រំ និងបណ្តុះបណ្តាលសិស្ស និស្សិត សិក្ខាកាម ជាមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ និងចូលរួមត្រេកអរជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដែលសម្រេចបានក្នុងការអភិ វឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរឹង ស្របតាមផែនការយុទ្ធសាស្រ្ត របស់ខ្លួន នៅពេលប្រទេសកម្ពុជាក៏ ដូចជាពិភពលោក ជួបនូវវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាការអប់រំបណ្ដុះបណ្ដាល ដើម្បីបង្កើនចំណេះដឹង និង ពង្រឹងសមត្ថភាព គឺជាការងារដែលត្រូវធ្វើប្រកបដោយនិរន្តរភាព ដើម្បីធ្វើឲ្យកងកម្លាំង នគរ បាលជាតិ និងមន្រ្តីពន្ធនាគារ មានចំណេះដឹង ជំនាញ បទពិសោធន៍គ្រប់គ្រាន់ និងមានក្រម សីលធម៌វិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាព ប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាល៕