កែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តបាត់ដំបងនិងខេត្តប៉ៃលិន៖ ផ្ទៃដីជាងមួយម៉ឺនហិកតាត្រូវបានកែសម្រួល
បាត់ដំបង៖ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលវាង ខេត្ត បាត់ដំបង និងខេត្តប៉ៃលិន ខណៈដែលខេត្តទាំងពីរេ បានខិតខំយ៉ាង មមាញឹក ដើម្បីធ្វើការកែសម្រួលឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បី កំណត់នូវព្រំប្រទល់រដ្ឋបាខេត្តរបស់ខ្លួន ជាថ្មីឡើងវិញ។
ឯកឧត្តម សក់ សេដ្ឋា បានគូសបញ្ជាក់ថា៖ ការកែសម្រួលព្រំប្រទល់ រដ្ឋបាល រវាងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន គឺ ដើម្បីប្រសិទ្ធភាពនៃ ការ គ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ការផ្ដល់សេវារដ្ឋបាល សេវា សាធារណៈនិងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននីមួយៗ។ចំពោះនីតិវិធី នៃ ការកែសម្រួលព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់និងយកគោលធម្មជាតិដែលមានស្ទឹងសង្កែ និងស្ទឹងមង្គលបូរីក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២។
នៅក្នុងអង្គប្រជុំនាថ្ងៃទី១៩ ខែតុលានេះ រដ្ឋបាលខេត្ត ទាំងពីរ បាន ឯកភាពកែសម្រួលផ្ទៃដីជាងមួយម៉ឺនហិកតា ស្ថិតក្នុង ភូមិសាស្រ្ត ស្រុកសំឡូត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការ គ្រប់គ្រង របស់រដ្ឋ បាលខេត្តប៉ៃលិនវិញ។
ដោយក្នុងនោះ៖១-ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួល ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូលព្រំដី នៅ ក្នុងខេត្តបាត់ដំបង មានទំហំ ១.៣៧៦ហិកតា។២- ព្រំប្រទល់ ដែលខេត្តប៉ៃលិន ស្នើសុំកែសម្រួលត្រង់ចំណុចភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣.៦១៨ហិកតា។៣- ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលតាមគោល ធម្មជាតិ(ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំមានជ័យ ស្រុកសំឡូត ចូលព្រំដីក្នុងខេត្តបាត់ដំបង មានទំហំ ៦.៦៨៥ ហិកតា។
ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សក់ សេដ្ឋា បានធ្វើការ ណែនាំ ដល់អាជ្ញាធរខេត្តទាំងពីរ ទាំងរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ និងភូមិ ត្រូវយកចិត្តទុកដាក់អនុវត្តន៍នូវការងារនេះឱ្យ បានល្អនិង បានណែនាំឱ្យមានការឯកភាពស្រុះស្រួលគ្នា រវាងអាជ្ញាធរនិង អាជ្ញាធរ ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ នៅទីនោះផងដែរ។
ក្នុងថ្ងៃដដែល ឯកឧត្តម ក៏បានអញ្ជើចុះទៅពិនិត្យមើល នៅចំណុច ទីតាំងដែលត្រូវកែសម្រួលព្រំប្រទល់រដ្ឋបាល រវាង រដ្ឋបាលខេត្ត ទាំងពីរ ផ្ទាល់ផងដែរ ដោយបានណែនាំថា៖បន្ទាប់ពីព្រះរាជក្រឹត្យ ចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ”ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន” ត្រូវខិតខំពិនិត្យនូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារ ស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។ ចំពោះការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និង ការគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អតាម ស្ថានភាពជាក់ស្ដែងដើម្បីចៀសវាងក្នុងរយៈពេលអន្តរកាលនេះ មានការចូលទន្រ្ទាន កាប់បំផ្លាញព្រៃឈើ។ ចំពោះកងកម្លាំងទាំង៣ ក៏ត្រូវសហការគ្នាទាំងខេត្តបាត់ដំបងនិងខេត្តប៉ៃលិន ដើម្បីពិនិត្យផ្ទេរ រវាង រដ្ឋបាលខេត្តទាំងពីរ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់និងការគ្រប់ គ្រងប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងមានភាពច្បាស់លាស់ម៉ត់ចត់៕ ដោយ៖អ៊ុក សំអាន ប.ប