តុលាការផ្តន្ទាទោស សម រង្ស៊ី ដាក់គុកមួយជីវិតក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀង កាត់ខេត្តខ្មែរ ចំនួន៤ ឱ្យទៅក្រុមម៉ុងតាញ៉ាវៀតណាម (Video Inside)
តុលាការបានកាត់ទោស សម រង្ស៊ី ឱ្យជាប់គុកអស់មួយជីវិត ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀង កាត់ខេត្តខ្មែរចំនួន៤ ឱ្យទៅក្រុមម៉ុងតាញ៉ាវៀតណាម។ សាលក្រមផ្តន្ទាទោសជាប់គុកមួយជី វិតនេះ ត្រូវបានប្រកាសនាព្រឹកថ្ងៃទី១៩ ខែតុលា ជាមួយនឹងការហាមឃាត់មិនឱ្យធ្វើ នយោ បាយ អស់មួយជីវិត។
តុលាការរាជធានី បានធ្វើសវនាការកំបាំងមុខកាលពីថ្ងៃទី១១សីហាឆ្នាំ ២០២២ជុំវិញសំណុំរឿងសមរង្ស៊ីដែលបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងមួយកាត់ទឹកដី ខេត្តចំនួន៤ប្រគល់ឱ្យជនជាតិភាគតិចវៀតណាម។
ទឹកដី នៃខេត្តខ្មែរចំនួន៤ គឺខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តស្ទឹង ត្រែងនិងខេត្តក្រចេះ ដែលសម រង្ស៊ី ក្នុងតួនាទីជាប្រធានអតីត គណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៣ បានចុះហត្ថលេខា ជាមួយនឹងមេក្រុមជនជាតិម៉ុងតាញ៉ា វៀតណាម ឈ្មោះ កុក ស ដោយសន្យាថា នៅពេលគណបក្សរបស់ខ្លួនឈ្នះឆ្នោត, គេនឹង ផ្តល់ស្វ័យភាព និងសិទ្ធិពេញលេញឱ្យក្រុមជនជាតិ ម៉ុងតាញ៉ានៅក្នុងការគ្រប់គ្រងខេត្តខ្មែរ ទាំង៤នោះ។