ទីក្រុងឃ្យុងជូ កូរ៉េខាងត្បូងបង្ហាញបំណងចង់ទទួលពលករខ្មែរបន្ថែមទៀត (Video Inside)

អាជ្ញាធរក្រុងមួយក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញបំណងចង់ទទួលយកពលករកម្ពុជា បន្ថែមទៀត ខណៈកម្លាំងពលកម្មនៅទីនោះធ្លាក់ចុះ។

អភិបាលក្រុងឃ្យុងជូ នៃសាធារណ រដ្ឋកូរ៉េ លោក ជូ ណាក់យ៉ាំង ក្នុងជំនួបមួយជាមួយអនុប្រធានទី២រដ្ឋសភាកម្ពុជា លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី នៅថ្ងៃទី១៩ ខែតុលា បានថ្លែងថា “ប្រទេសកូរ៉េអត្រាកំណើត របស់ពលរដ្ឋមានការថយចុះ ហើយមនុស្សចាស់មានការកើនឡើង ដែលធ្វើឲ្យខ្វះខាតកម្លាំង ពលកម្ម ហើយក្នុងទីក្រុងឃ្យុងជូ កំពុងជួបនឹងបញ្ហានេះ។

លោកបានថ្លែងថាភាគីកូរ៉េ កំពុងពិភាក្សាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈកម្ពុជា លើការងារបញ្ជូនពលករ បន្ថែម”ទៀត។ លោកអភិបាលក្រុងឃ្យុងជូ បានកោតសរសើរថា ពលករខ្មែរបម្រើការងារ នៅ កូរ៉េខាងត្បូង គឺមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ ដែលធ្វើឱ្យក្រុមហ៊ុន ឧស្សាហ កម្មានានា ត្រូវការពលកម្មពីប្រទេសកម្ពុជាជាច្រើនទាំងការងារតាមរដូវ និងរយៈពេលវែង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កលក្ខណៈងាយស្រួល ប្រកបដោយភាពយកចិត្តទុកដាក់ដល់ពលករខ្មែរ ដែល ទៅបម្រើការងារនៅកូរ៉េ ។

លោកជំទាវបន្តថា ពលករខ្មែរនៅកូរ៉េមួយចំនួន បានប្រែក្លាយ ជីវភាពរស់នៅរបស់គេ កាន់តែប្រសើរឡើង ដោយសារវិជ្ជាជីវៈ បច្ចេកវិទ្យាថ្មីៗ និងភាពច្នៃ ប្រឌិតដែលបានរស់នៅរៀនសូត្រ អំឡុងពេលបំពេញការងារនៅទីនោះ ព្រមទាំងបានរួម ចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាផងដែរ ៕

ads banner