ស្រូវពូជជាង២០០តោនផ្តល់ជូនកសិករប៉ះពាល់ទឹកជំនន់នៅក្រចេះ (Video Inside)

ស្រូវពូជជាង ២០០តោនត្រូវបានប្រគល់ ជូនកសិករក្នុងខេត្តក្រចេះដែលរងគ្រោះដោយសារ ទឹកជំនន់។ ការចែកស្រូវពួជដល់កសិករដែលមានដំណាំស្រូវបានខូចខាតដោយសារជំនន់ទឹក ភ្លៀងក្នុងខេត្តក្រចេះនេះ បានធ្វើដោយអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយទេសរដ្ឋមន្ត្រី គន់ គីម រួមជាមួយនឹងរដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទលោក ឌិត ទីណា នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើដំណើររួមគ្នា ចុះទៅចែកស្រូវពូជជូនប្រជាកសិករ រងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តក្រចេះ។

ស្រូវពូជដែលបានចែកជូនប្រជាកសិករនៅថ្ងៃពុធនេះ មានចំនួន ២០ម៉ឺន៥ពាន់៣៥០គីឡូ ក្រាម។ ស្រូវពូជនេះ បានចែកជូនប្រជាកសិករ២ពាន់៧០២គ្រួសារ មកពីស្រុកឆ្លូង, ស្រុកព្រែក ប្រសព្វ, ស្រុកសំបូរ ,ស្រុកចិត្របុរី, និងក្រុងក្រចេះ។

អភិបាលខេត្តក្រចេះលោក វ៉ា ថន បានថ្លែងក្នុងពិធីថា ដោយមានការយកចិត្តទុកដាក់គិតគូរ ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គ្រាប់ពូជស្រូវចំនួន ២៨១តោន ៦០០គីឡូក្រាម បានចែកជូនពលរដ្ឋ៣ពាន់៦៧៦ គ្រួសារ ដើម្បីស្តារលើផ្ទៃដី ២ពាន់៧៨៤,៤៩ហិកតា។

ads banner