ព្រះរាជអំណោយចែកជូនពលរដ្ឋរងគ្រោះ៣០០គ្រួសារនៅខេត្តកំពង់ឆ្នាំង (Video Inside)

ព្រះរាជអំណោយរបស់ព្រះមហាក្សត្រខ្មែរនឹងសម្តេចម៉ែ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន៣០០គ្រួសារ នៅក្នុងខេត្តកំពង់ឆ្នាំ។

ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង លោក គុយ សុផល នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះនិងបាននាំនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះមហាក្សត្រនិងសម្តេចម៉ែន ជូនប្រជាពលរដ្ឋ៣០០គ្រួសារ ក្នុងឃុំត្រពាំងចាន់ នៃ ស្រុកបរិបូណ៌ ដែលជាស្រុករងនឹងការជន់លិចដោយទឹកភ្លៀងហៀរចេញបឹងទន្លេសាប។

ទេសរដ្ឋមន្ត្រីព្រះបរមរាជវាំង បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចេះគិតគូរដោយខ្លួនឯង ក្នុងការ ប្រកបរបរចិញ្ចឹមជីវិត ព្រោះព្រះរាជអំណោយទាំងនេះ គឺជាការដោះស្រាយបានតែមួយគ្រា តែប៉ុណ្ណោះ និងមិនមែនជារបបប្រចាំថ្ងៃឬប្រចាំខែនោះឡើយ។

លោកបានអំពាវនាវប្រជាពល រដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខ ភាពអនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារ ជំងឺរាតត្បាតផ្សេងៗ ដូចជាជំងឺកូវីត-១៩ជាដើម។

ads banner