ចំណូលកំពង់ផែភ្នំពេញកើនឡើងរយៈពេល៩ខែដើមឆ្នាំ (Video Inside)
ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ បានកើនឡើង២១% ក្នុងរយៈពេល៩ខែដើមឆ្នាំនេះដែល បង្ហាញនូវការស្តារឡើងវិញក្នុងដំណើរសេដ្ឋកិច្ចតាមកំពង់ផែដ៏តូចមួយនេះបន្ទាប់ពីជាប់គាំង កន្លងមកដោយសារតែវិបត្តិកូវីដ១៩។
មន្ត្រីកំពង់ផែស្វយ័ត បានថ្លែងនៅថ្ងៃទី១៩តុលានេះថា ក្នុងរយៈពេល៩ខែមក នេះ ចំណូលរបស់កំពង់ផែ បាន៣០លានដុល្លារ ៣៣ម៉ឺន១ពាន់ ៤៨១ ដុល្លារ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១ គឺមានចំនួនតែ២៥លាន៧ពាន់៩៤១ដុល្លារនោះ ទេ។
អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញលោក ហ៊ី បាវី ក្នុងរបាយការណ៍បានសរសេរប្តេជ្ញាថា កំពង់ផែស្វយ័តភ្នំពេញ នឹងខិតខំបន្តផ្តោតការយកចិត្តទុកដាក់ លើការធ្វើទំនើបកម្មប្រតិបត្តិ ការឲ្យស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនឧត្តមភាពប្រកួតប្រជែង ដោយស្មោះ ត្រង់ ជាមួយកំពង់ផែក្នុង និងក្រៅប្រទេស និងបង្ខិតសេវាកម្មកំពង់ផែ ឲ្យកាន់តែខិតជិត អ្នក ប្រើប្រាស់ ចូលរួមក្នុងសកម្មភាពសង្គម និងសហគមន៍មូលដ្ឋាន។
គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ១២លាន៧០ ម៉ឺន ៧ពាន់៨៣១ដុល្លារ៕