អាជ្ញាធរទទួលបណ្តឹង១៦ទៀតស្វែងរកការជួយសង្គ្រោះជនបរទេស (Video Inside)
សមត្ថកិច្ចកម្ពុជាបានបន្តទទួលបានបណ្តឹង១៦ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ៦២នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។ កម្ពុជាកំពុងស្ថិតក្នុងយុទ្ធការបង្ក្រាបអំពើ ជួញដូរមនុស្ស ក្រោយ មានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រ ភពមកពីក្រៅ ប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់ បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជាដោយសន្យាឱ្យកម្រៃពលកម្មច្រើន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេ នីយ៍ ខៀវ សុភ័គ បានថ្លែងនៅថ្ងៃទី១៩តុលា នេះថា សំណើ១៦ករណី រួមមានការ ស្នើឱ្យ សង្រ្គោះជនជាតិចិនចំនួន២៩នាក់, ជនជាតិ ស្រីលង្កាចំនួន៤នាក់, ជនជាតិម៉ាឡេស៊ីចំនួន ៤នាក់, ជនជាតិវៀតណាមចំនួន២៣នាក់, ជនជាតិជប៉ុន ១នាក់ និងជនជាតិបង់ក្លាដេស ១នាក់។
កម្ពុជាបានធ្វើយុទ្ធនាការស្វែងរកនិង ជួយសង្គ្រោះមនុស្សដោយសារការជួញដូរមនុស្ស ខុស ច្បាប់នេះ ចាប់តាំងពីថ្ងៃទី១៨ សីហា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២, សំណើស្វែងរកការជួយសង្គ្រោះជនបរទេស មានចំនួន ៤៧៦ករណី ជាមួយមនុស្ស ១ពាន់២៤០នាក់ ដែលមាន ១៤សញ្ជាតិ។ សមត្ថកិច្ច បានស្រាវ ជ្រាវអង្កេតបឋមបាន ២៦១សំណើ, បិទសំណុំរឿង១៣៧សំណើ, រកឃើញ ៦០៦ នាក់, ឃាត់ខ្លួន៨២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង។