មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីចុះធ្វើទស្សនកិច្ចរួមគ្នា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព
កណ្ដាល៖ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើទស្សនកិច្ចរួមគ្នា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី ប្រធានគ្រប់គ្រងគម្រោង (USESDPII) លោក ម៉ា សុភា ប្រធានក្រុមការងារបេសកកម្ម (ADB) និងមានការចូលរួមពីថ្នាក់នាំគម្រោង ទីប្រឹក្សាគម្រោង មន្ត្រីអនុវត្តគម្រោង គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងពិនិត្យ៖
១. វឌ្ឍនភាពនៃការអនុវត្តកម្មវិធីសិក្សាបន្ថែមអប់រំស្ទែម (STEM Extra Curricular)
២. ការគ្រប់គ្រងតាមសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស
ប្រតិភូបានចុះពិនិត្យអាគារធនធានដែលបានជួសជុល បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងបន្ទប់រៀនចំនួន២ ដែលបានប្រែក្លាយជាបន្ទប់ពិសោធន៍ ព្រមទាំងសម្ភារៈពិសោធន៍ដែលបានបំពាក់ និងសៀវភៅដែលបានផ្គត់ផ្គង់។
ជាលទ្ធផល ទស្សនកិច្ចនេះ ប្រតិភូបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក សាលា និងលោកគ្រូ អ្នកគ្រូស្ទែម (STEM)។ ក្រុមការងារក៏បានពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួន៕ដោយ-រ៉ាវុធ