វៀតណាមបន្តរកឃើញករណីឆ្លងជំងឺអុតស្វាម្នាក់ទៀត

ហាណូយ៖ នាយកដ្ឋានសុខាភិបាល ហូជីមិញ ប្រទេសវៀតណាម បានរាយការណ៍ នាថ្ងៃព្រហស្បតិ៍នេះថា ស្ត្រីម្នាក់ដែលត្រឡប់មកពីទីក្រុងឌូបៃ ត្រូវបានគេធ្វើតេស្ត និងធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺអុតស្វា ដែលធ្វើឱ្យនាងក្លាយជាករណីទីពីរ ត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។

ស្ត្រីអាយុ ៣៨ឆ្នាំ មកពីខេត្ត Tuyen Quang ភាគខាងជើងដែលបានធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញាដល់ថ្ងៃទី ១៨ ខែតុលា មានរោគសញ្ញាដូចជាគ្រុនក្តៅ ចង្អោរ និងពងបែកតាំងពីថ្ងៃទី ១១ ខែតុលា។

មនុស្សម្នាក់នេះ និងអ្នកជំងឺអុតស្វាដំបូងគេក្នុងប្រទេសវៀតណាមដែលបានជាសះស្បើយ បានស្នាក់នៅជាមួយគ្នាក្នុងកន្លែងស្នាក់នៅតែមួយ ក្នុងទីក្រុងឌូបៃ។ នៅពេលដែលអ្នកជំងឺដំបូងបានដឹងថា មិត្តរបស់នាងមានរោគសញ្ញាស្រដៀងគ្នា នាងបានជូនដំណឹងទៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ ក្រុងហូជីមិញ។

អាជ្ញាធរនឹងបន្តតាមដានអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាល។ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner