សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាន់ជំហរ មិនចុះហត្ថ​លេខា លើកលែងទោស​ឱ្យជន​ក្បត់ជាតិ សម រង្ស៉ី ទេ និង ដាក់ចេញ​ចលនាកម្ចាត់ចោល​មនោគមន៍វិជ្ជាជ្រុលនិយម ជនក្បត់ជាតិ៣ជំនាន់

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវចលនាកម្ចាត់មនោគមន៍ វិជ្ជា នយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ហើយអះអាងថា នឹងមិនចុះហត្ថលេខា ស្នើលើកលែងទោសឱ្យទណ្ឌិត រូបនេះជាលើកទី៣នោះឡើយ។ ការប្រកាសរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ពោលគឺមួយថ្ងៃ បន្ទាប់ពីតុលាការបានកាត់ទោស លោក សម រង្ស៉ី ឱ្យជាប់ពន្ធនា គារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្នុងសំណុំរឿងលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាចំនួន៤ខេត្ត ឱ្យទៅជនជាតិភាគ តិចម៉ុងតាញ៉ាវៀតណាម។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner