ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអញ្ជើញនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយជំនន់ទឹកទន្លេចំនួន ២៩២គ្រួសារ នៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ
២០២២ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា
ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមដំណើរដោយឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត និងអាជ្ញាធរមូល
ដ្ឋានបានអញ្ជើញចុះសាកសួរសុខទុក្ខ ពិនិត្យស្ថានភាពប្រជារាស្រ្ត និងនាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត ដែលទទួលរងគ្រោះដោយជំនន់ទឹកទន្លេចំនួន ២៩២គ្រួសារ នៅក្នុងភូមិក្បាលដំរី និងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងមួយគ្រួសារៗទទួលបានព្រះរាជអំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១យួរ តង់ ១ ឃីត ១កញ្ចប់ និងថវិកា ៤០០,០០០រៀល។
ចំណែកក្មេងតូចៗក្នុងម្នាក់ៗក៏ទទួលបាននូវថវិកា៥,០០០រៀលផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner