ឧត្តមនាវីអាមេរិកព្រមានថា សហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួនទុកមុន សម្រាប់ការលុកលុយរបស់ចិនលើតៃវ៉ាន់
វ៉ាស៊ីនតោន៖ ឧត្តមនាវីឯកជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក ថ្លែង ថា យោធាអាមេរិកត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹង ការឈ្លានពានដ៏មានសក្តានុពលរបស់ចិនលើតៃវ៉ាន់ភ្លាមៗក្នុងឆ្នាំនេះ ដែលជាសញ្ញាព្រមានកាន់តែខ្លាំងឡើង អំពីចេតនារបស់ទីក្រុង ប៉េកាំងចំពោះកោះនេះ។
លោកឧត្តមនាវីឯក Michael Gilday ដែលជាប្រធានប្រតិបត្តិការ កងទ័ពជើងទឹកអាមេរិក គឺជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់នៅ ទីក្រុងវ៉ាស៊ីនតោន ដែលលើកឡើងពីការព្រួយបារម្ភថា ប្រធានាធិបតី ចិន លោក ស៊ី ជិនពីង អាចនឹងមានឆន្ទៈច្រើនជាងការគិតពីមុន ក្នុងការដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រង។
ការអត្ថាធិប្បាយបែបនេះរបស់លោកឧត្តមនាវីឯក Michael Gilday ធ្វើឡើងបន្ទាប់ពីមន្ត្រីសន្តិសុខកំពូលម្នាក់របស់តៃវ៉ាន់ បានព្រមានថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងប្រឈមមុខនឹង មហន្តរាយ ប្រសិនបើលោកហ៊ានបើកការវាយប្រហារលើកោះតៃវ៉ាន់ ខណៈចិននឹងត្រូវរងទណ្ឌកម្មពីសំណាក់អន្តរជាតិ និងភាពឯកោផ្នែកការទូត៕ ប្រភព៖ AFP ប្រែសម្រួល៖ ទីណា និងបុត្រា