ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចគ្រឿងអល័ង្កាបានសម្រេច ត្រូវនគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ស្តីពីករណី លួចគ្រឿងអល័ង្កាបានសម្រេច នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បង្កឡើងកាលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម៉ោង១៤និង០០នាទី រហូតសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះបួន ចាន់នី ភេទ ស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ពេជ្រ រស្មី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនរងគ្រោះបានចេញទៅលក់ដូរនៅផ្សារ ដោយពុំបានចាក់សោទ្វារផ្ទះទេ ស្រាប់តែជនសង្ស័យជិះកង់មកឈប់ក្បែរផ្ទះ រួចចូលផ្ទះជនរងគ្រោះលួចគ្រឿងអល័ង្កាមាន ៖ ខ្សែកផ្លាកទីន ០១ខ្សែ, ខ្សែជើងផ្លាកទីន០១ខ្សែ, ក្រវិលផ្លាកទីនដាំត្បូងពណ៌ស០១គូ, បណ្ដោងខ្សែកផ្លាកទីនរូបព្រះដាំត្បូងពណ៌ស០១ និងត្បូងពណ៌ស០២ គេចខ្លួន។

លុះដល់ថ្ងៃទី២០-១០-២០២២ ម៉ោង១៣ និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុ រួមនិងវត្ថុតាង បញ្ជូនមក អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។ ជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀនផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner