កម្ពុជាទទួលបានជ័យលាភីលេខ១ លើការប្រកួតវាយកូនហ្គោលមិត្តភាពកម្ពុជា-ថៃ លើកទី២ ប្រចាំឆ្នាំ២០២២

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-ថៃ លើកទី២ ក្រោមអធីបតីភាព របស់នាយឧត្តមសេនីយ៍សន្តិ ប ណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដំណើរការប្រកួតនៅទីលានកីឡាវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិត នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចប់ ដោយជោគជ័យជាមួយសាមគ្គីភាព មិត្តភាព។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រធានគណៈកម្ម ការរៀបចំការប្រកួតបានឲ្យដឹងថា ការរៀបចំការប្រកួតនេះបានធ្វើឡើង ក្នុងគោលបំណងបង្កើនចំណងមិត្តភាព សាម គ្គី ភាពភាព និងសុខភាព ពិសេស គឺបង្ហាញនូវទំនៀមទំលាប់អរីយធម៌ វប្បធម៌ និងប្រពៃណីរវាងប្រទេសទាំងពីរ ឲ្យកាន់តែ ស្អិតរបួតបន្ថែមទៀត ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការងារក្នុងនាមជាប្រទេសសមាជិកអាស៊ានតែមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏សង្ឈឹមជឿជាក់ថា នៅពេលខាងមុខភាគីប្រទេសថៃនិងបង្កើតនៅការប្រ កួ តកីឡាវាយកូនគោលមិត្តភាពជាលើកទី៣នៅក្នុងប្រទេសថៃ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ និងថ្នាក់ដឹកនាំ នៃប្រទេ សទាំ ងពីរបានប្រកួតជាការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត។ ជាមួយគ្នានោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីកីឡាករថៃទាំងអស់ដែលបានផ្តល់កិត្តិយសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឲ្យកា រប្រកួតបានប ញ្ចប់ ទៅដោយជោគជ័យ ពោពេញដោយក្តីសប្បាយរីករាយ។
ឯកឧត្តម SITHIPORN KRUDNAK(ស៊ីធីផុន គ្រូឌណាក់) អគ្គព្រះរាជអាជ្ញា និង ជាប្រធានជុំរុំកីឡាវាយកូន គោ ល ខេត្ត Chanthakbori មានប្រសាសន៍ថា តំណាងឲ្យកីឡាករថៃដែលមកចូលរួមការប្រកួតនេះ សូមថ្លែងអំរគុណដល់ភា គីប្រទេសកម្ពុជាយ៉ាងអស់ពីចិត្ត ហើយ នៅពេលខាងមុខយើងនឹងមានការរៀបចំការប្រកួតនេះ ដោយផ្លាស់ប្តូរធ្វើ ជាម្ចាស់ ផ្ទះម្តងម្នាក់ ដើម្បីក្លាយជាព្រឹត្តិការណ៍មួយស្ថិតសេ្ថរ ដែលបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសជិត ខា ង និងក្នុងតំបន់អាស៊ានតែមួយ។ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអញ្ជើញចូលរួម ជាគណៈអធិបតីក្នុងកម្មវិធីនេះ ហើយ ក៏សូមថ្លែង អំរណរ ជាពិសេស ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានរៀ បចំទទួលប ដិសណ្ឋាកិច្ចស្នាក់ នៅហូបចុកចំ ពោះ កីឡាករថៃយ៉ាងល្អប្រសើរ។
លទ្ធផលនៃការប្រកួត៖ទី១៖ ពានក្រុមតំណាងប្រទេស ក្រុមកម្ពុជាទទួលបានជ័យលាភីលេខ១ (TEAM WINN ER CAMBODIA TEAM) ទី២៖ ពានក្រុមថ្នាក់ដឹកនាំ VIP Team Winner, ប្រធានថៃជាអ្នកឈ្នះ NARUEDOL YEEGEEN, SA RAWUT SRICHAI, BOONCHU SATIENCHOK, Runner Up Winner, WENSHENG RI (LI), CHAROEN CHAI MONGKOLCHAROENCHOT, PIENSAK SOMBATTONG
ពានឯកត្តនាម (GROSS SCORE WINNER)បានទៅលើ លោក ឧកញ៉ា លី ហុង៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner