ម្ចាស់ពានរង្វាន់យុវជនកីឡាកូនគោល ៤សម័យកាល រិន សុធារិទ្ធ ប្តេជ្ញាដណ្តើមមេដាយជូនជាតិ ពីស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ ម្ចាស់ពានរង្វាន់យុវជនកីឡាកូនគោល ៤សម័យកាល រិន សុធារិទ្ធ ប្តេជ្ញាដណ្តើមមេដាយជូនជាតិ ពីស៊ីហ្គេម នៅកម្ពុជា ក្រោយឈ្នះពាន ការប្រកួតពានរង្វាន់យុវជនក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ ដោយកីឡាករ កីឡាការិនីសរុប២០នាក់ចូលរួម ។

លោក ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទទួលបន្ទុកបច្ចេកទេស បានមានប្រសាសន៍ថា ការប្រកួតនេះ មានលក្ខណល្អប្រសើរ អត្តពលិកបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងពោរពេញដោយសមត្ថភាព ចំនែកឯបច្ចេកទេសវិញ មានការរីកចំរើនគ្រប់ទម្រង់ ការវាយឆ្ងាយ វាយជិត និងផាត់ឡូជាដើម។ ចំពោះអាជ្ញាកណ្តាលវិញ បន្ទាប់ពីសិក្សាទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់លើទីលាន យើងសង្កេតឃើញថា ពួកគាត់មានសមត្ថភាព និងភាពវៃឆ្លាត ទៅលើបច្ចេកទេស និងលក្ខន្តិកៈ នៃច្បាប់កីឡាកូនគោលអន្តរជាតិ ពីគ្រូឧទ្ទេសអន្តរជាតិ។ លោកអគ្គលេខាធិការរង បន្តថា កីឡាករវ័យក្មេង និងអាជ្ញាកណ្តាល ដែលចូលរួមការប្រកួតនេះ សិតសឹងជាបេក្ខភាពត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ នាខែធ្នូចុងឆ្នាំនេះ ដើម្បីសម្រួចសិទ្ធផលប្រកបដោយយគុណភាព ឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ។
ចំនែកកីឡាករវ័យក្មេង រិន សុធារិទ្ធ ជាជើងឯក៤ឆ្នាំជាប់ៗគ្នា បានអោយដឹងថា ការប្រកួតនេះអាចជួយអោយអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសអោយកាន់តែល្អជាងមុន ជាមួយកីឡាករ កីឡាការិនីជើងខ្លាំងផ្សេងទៀត។ សុធារិទ្ធ បន្តថា នឹងខិតខំប្រឹងប្រែងហ្វឹកហាត់អោយខ្លាំងក្លាបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងប្តេជ្ញាចិត្តខ្ពស់ថា នឹងដណ្តើមមេដាយជូនជាតិអោយបាន ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់យុវជនក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ មានកីឡាករ កីឡាការិនីវ័យក្មេង២០នាក់ចូលរួមប្រកួត និងសិស្សអាជ្ញាកណ្តាល១៧រូប ចូលរួមកាត់សេចក្តីបន្ទាប់ពីបញ្ចប់វគ្គសិក្សាសិស្សអាជ្ញាកណ្តាល « Referee Apprenticeship » ពីគ្រូឧទ្ទេសលោក LP Ling ជាសមាជិកសហព័ន្ធកីឡាវាយកូនគោលសិង្ហបុរី។
សូមបញ្ជាក់ថា តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធ គឺត្រូវការគណៈកម្មការបច្ចេកទេស និងជំនាញចំនួន ៦៨នាក់ អាជ្ញាកណ្តាលថ្នាក់ជាតិ ១២នាក់ អាជ្ញាកណ្តាលអន្តរជាតិ ៧នាក់ ដែលមានជំនាញច្បាស់លាស់ ទាំងភាសាបរទេស ព័ត៌មានវិទ្យា និងយល់ច្បាស់ពីច្បាប់កីឡាកូនគោលអន្តរជាតិ ទៅសិក្សាបន្ថែមនៅក្រៅប្រទេស និងចូលរួមកាត់សេចក្តីការប្រកួតកម្រិតអន្តរជាតិឲ្យបានញឹកញាប់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសឲ្យបានល្អ មុនស៊ីហ្គេម នៅកម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner