Cambodia2050 Ep46: ការប្រើប្រាស់ការច្នៃប្រឌិតសង្គម ដើម្បីអភិវឌ្ឍសង្គមជាតិ

នវានុវត្តន៍សង្គមឬ Social innovation គឺជាការគិតគូរដើម្បីរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាក៏ដូចជាតម្រូវការរបស់សង្គម។ រាល់នវានុវត្តន៍ទាំងអស់ ទាំងនវានុវត្តន៍បច្ចេកវិទ្យាគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ឬក៏ដោះស្រាយបញ្ហារបស់សង្គម។ ដូចនេះ នវានុវត្តន៍សង្គមសង្កត់ធ្ងន់ថា​ តើយើងអាចផលិត ផលិតផលអ្វីមួយ សេវាកម្មណាមួយ ឬដំណោះស្រាយណាមួយ ដែលទាក់ទងទៅនឹងកំណែទម្រង់ស្ថាប័នឬដើម្បីដោះស្រាយបញ្ហាសង្គម។

សំណួរទី១៖ ជាដំបូង តើ​លោកបណ្ឌិតអាចបកស្រាយបានដែរឬទេ តើអ្វីទៅជាការច្នៃប្រឌិតសង្គមដើម្បីអភិវឌ្ឍសង្គមជាតិ?

នវានុវត្តន៍សង្គមឬ Social innovation គឺជាការគិតគូរដើម្បីរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាក៏ដូចជាតម្រូវការរបស់សង្គម។ រាល់នវានុវត្តន៍ទាំងអស់ ទាំងនវានុវត្តន៍បច្ចេកវិទ្យាគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម ឬក៏ដោះស្រាយបញ្ហារបស់សង្គម។ ដូចនេះ នវានុវត្តន៍សង្គមសង្កត់ធ្ងន់ថា​ តើយើងអាចផលិត ផលិតផលអ្វីមួយ សេវាកម្មណាមួយ ឬដំណោះស្រាយណាមួយ ដែលទាក់ទងទៅនឹងកំណែទម្រង់ស្ថាប័នឬដើម្បីដោះស្រាយបញ្ហាសង្គម។

សំណួរទី២៖ ដូចគ្នានេះដែរ តើលោកបណ្ឌិតអាចជួយផ្តល់ជាឧទាហរណ៍បន្ថែមទៀតដើម្បីឲ្យប្រិយមិត្តកាន់តែជ្រាបច្បាស់ថា តើអ្វីទៅជានវានុវត្តន៍សង្គម?

នវានុវត្តន៍សង្គមមានឧទាហរណ៍ច្រើនក្នុងសង្គម។ ឧទាហរណ៍ យុទ្ធនាការប្រឆាំងនឹងជំងឺកូវីដត្រូវមានការគិតគូរថ្មីដោយវាជា​បញ្ហាថ្មី។ ដូចនេះ វាទាក់ទងទៅនឹងការផ្លាស់ប្តូរឥរិយាបថសង្គម៖

  • ទីមួយ៖ មានការផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការពាក់ម៉ាស់
  • ទីពីរ៖ រកដំណោះស្រាយទាក់ទងទៅនឹងធ្វើម៉េចកុំឲ្យមនុស្សជួបគ្នាច្រើន

ដូចនេះ ដំណោះស្រាយគឺតាមប្រព័ន្ធឌីជីថលដូចជាយើងមានប្រើ smart phone ដើម្បីទាក់ទងគ្នា ទិញអីវ៉ាន់ ម្លូបចំណីអាហារ តាមប្រព័ន្ធ APP ផ្សេងៗដើម្បីធ្វើម៉េចឲ្យមនុស្សហ្នឹងគឺគាត់អត់ជួបគ្នាទេ។ មុនសម័យកូវីដ យើងមានការប្រើប្រាស់បែបនេះខ្លះដែរ ប៉ុន្តែវាអត់ទាន់ស្គាល់ទូលំទូលាយនោះឡើយ។ នាពេលសម័យកូវីដវិញ យើងឃើញថាសេវាកម្មនិងដំណោះស្រាយផ្នែកបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាគឺកើនឡើងយ៉ាងលឿន។ មកដល់ដំណាក់កាលក្រោយកូវីដ យើងឃើញថា ល្បឿននៃ Digital Transformation ទៅសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថលក៏មានការកើនឡើងដែរ។  មួយវិញទៀត ឥឡូវនេះយើងមានបញ្ហាភ្លៀងធ្លាក់ខុសរដូវ ជាបញ្ហាអាកាសធាតុប្រែប្រួល។ ដូចនេះ យើងត្រូវមាននវានុវត្តន៍សង្គមថ្មីដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនេះ។ តើមានបច្ចេកវិទ្យាណាមួយដើម្បីជួយសម្រួលកសិករទាក់ទងនឹងប្រព័ន្ធទឹកឬ ភាពធន់នៃដំណាំ? តើត្រូវធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់កសិករក្នុងបរិបទថ្មីនេះ?

សំណួរទី៣៖ តើនវានុវត្តន៍សង្គមមានសារៈប្រយោជន៍អ្វីខ្លះ ដល់ប្រជាជនក៏ដូចជាប្រទេសកម្ពុជារបស់យើង?
សព្វថ្ងៃ បញ្ហាសង្គមកាន់តែស្មុគស្មាញឡើង។ បញ្ហាថ្មីក៏បានកើតឡើងបូករួមនឹងកត្តាជាច្រើនធ្វើឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ជីវភាពឬការរស់នៅរបស់ប្រជាជនក្នុងសង្គម។ បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាជំងឺឆ្លង គ្រោះមហន្តរាយ​ បញ្ហាភាពរអាក់រអួលប្រព័ន្ធផ្គត់ផ្គងចំណីអាហារឬថាមល សុទ្ធតែទាមទារការគិតគូរនវានុវត្តន៍ថ្មីដើម្បីដោះស្រាយបញ្ហាថ្មីទាំងនេះ។ បញ្ហាមួយៗសុទ្ធតែមាន​អត្តសញ្ញាណរៀងៗខ្លួន មានធាតុផ្សំខុសៗគ្នា ដូចនេះ ដំណោះស្រាយត្រូវបត់បែងតាមបញ្ហាមួយៗនោះដែរ។ ជារួម នវានុវត្តន៍ជាផ្នែកមួយនៃជីវិតរបស់មនុស្ស ជាផ្នែកមួយនៃការគ្រប់គ្រង ហើយក៏ជាផ្នែកមួយនៃភាពជាអ្នកដឹកនាំផង។ វាគឺជាគន្លឹះមួយធ្វើឱ្យយើងមានគំនិតថ្មី ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាពជាងមុន។

សំណួរទី៤៖ តើនវានុវត្តន៍សង្គមនេះមានលក្ខណៈស្រដៀងគ្នាឬក៏អត់ស្រដៀងគ្នាទេ លោកបណ្ឌិតទាក់ទងទៅនឹង ការអភិវឌ្ឍប្រកបដោយចីរភាព?

វាគឺជាមធ្យោបាយ។ នវានុវត្តន៍សង្គមជាមធ្យោបាយដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាគោលដៅ ហើយនិវត្តន៍នេះគឺជាមធ្យោបាយដ៏សំខាន់មួយដែលយើងត្រូវជំរុញមធ្យោបាយហ្នឹងធ្វើម៉េចឲ្យមានលក្ខណៈធំទូលាយហើយមានឥទ្ធិពលកាន់តែធំ នោះវានឹងធ្វើឱ្យយើងសម្រាចបាននូវគោលដៅ ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស គោលដៅទាំង ១៧ នៃអង្គការសហប្រជាជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០។

សំណួរទី៥៖ យើងឃើញហើយថា ការច្នៃប្រឌិតសង្គមឬនវានុវត្តន៍សង្គមនេះគឺវាមានសារៈសំខាន់ណាស់តើរដ្ឋាភិបាលមាន វិធីសាស្ត្រយ៉ាងណាខ្លះដើម្បីជួយជំរុញដល់ការច្នៃប្រឌិតសង្គមឬនវានុវត្តន៍សង្គមឲ្យវាកាន់តែប្រសើរឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង?

នវានុវត្តន៍សង្គមបានកើតឡើងជាយូរមកហើយទាំងបរិបទក្នុងប្រទេសកម្ពុជានិងអន្តរជាតិ ក៏ប៉ុន្តែយើងមិនមានការធ្វើជាលក្ខណៈស្រាវជ្រាវវិទ្យាសាស្រ្ត ហើយតាក់តែងទ្រឹស្ដីជាវិទ្យាសាស្រ្តដើម្បីធ្វើការស្វែងយល់ស៊ីជម្រៅថា តើអ្វីទៅជានវានុវត្តន៍សង្គម? នោះទេ។ ដូចនេះ យើងមិនទាន់មានជាគោលនយោបាយចំពោះនវានុវត្តន៍សង្គមនោះទេ។ បច្ចុប្បន្ន យើងឃើញមានតែគោលនយោបាយទាក់ទងនឹងនវានុវត្តន៍បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។ ប៉ុន្តែទាំងអស់នេះ វាក៏ជាផ្នែកមួយនៃនវានុវត្តន៍សង្គមដែរ ពីព្រោះថា យើងត្រូវរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការសង្គមតាមបច្ចេកវិទ្យា តាមការធ្វើការងារជាក្រុម សហការគ្នា ឬការធ្វើការសម្រេចចិត្តឱ្យលឿនដើម្បីដោះស្រាយបញ្ហាណាមួយដោយបញ្ហាមួយចំនួនបង្កផលប៉ះពាល់ធំដោយសារការសម្រេចចិត្តយឺត។ ទាំងអស់នេះគឺអាស្រ័យទៅលើកត្តាមនុស្ស ដូចជា ក្រុមការងារក្នុងស្ថាប័នមានសមត្ថភាពក្នុងការអនុវត្តឬអត់? ដូចនេះ កត្តាមនុស្សក៏មានសារៈសំខាន់ដែរក្នុងការឆ្លើយតបទៅនឹងតម្រូវការសង្គមដែរ។

សំណួរទី៦៖ ទាក់ទងជាមួយនឹងវិស័យអប់រំវិញថា តើយើងមានវានុវត្តន៍បែបណាដើម្បីឲ្យរឹតតែទទួលបាននូវការអភិវឌ្ឍបន្ថែមទៀត?
និយាយឱ្យចំទៅ វិស័យអប់រំគឺជាវិស័យដ៏សំខាន់នៅក្នុងការជំរុញវប្បធម៌នៃការគិតគំនិតច្នៃប្រឌិតនិងនវានុវត្តន៍សង្គម។ យើងឃើញថា ប្រព័ន្ធអប់រំនៅក្នុងកម្ពុជាក៏ដូចជាបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អត់ទាន់មានការដាក់នូវគោលការណ៍ឱ្យច្បាស់លាស់ហើយមានប្រសិទ្ធភាពក្នុងការបណ្ដុះបណ្តាលធនធាន សមត្ថភាពក៏ដូចជាការផ្ដល់ជាផ្នត់គំនិតសង្គមទៅកូនសិស្សនៅឡើយ។ នវានុវត្តន៍សង្គមត្រូវតែបណ្តុះឡើយតាំងពីវ័យក្មេងមក ដើម្បីឱ្យវាក្លាយជាទម្លាប់មានគំនិតច្នៃប្រឌិតនិងភាពក្លាហានក្នុងការគិតថ្មី ឥតខ្លាចធ្វើខុស ពីព្រោះថាដើម្បីឲ្យមាន Innovation ច្រើន ត្រូវតែធ្វើឱ្យបានច្រើន ខុសឲ្យបានច្រើនដែរ ព្រោះថាកំហុសជាមេរៀនមួយសំខាន់ក្នុងដំណើរនៃការគិតនិងការស្វែងរកដំណោះស្រាយ។ ដូចនេះ ក្នុងវិស័យអប់រំ យើងត្រូវបង្កើតនូវឱកាសដើម្បីជំរុញឲ្យកូនសិស្សមានការច្នៃប្រឌិតខ្ពស់ហើយហ៊ាន កុំខ្លាចខុស ព្រោះថាទាក់ទងនឹងនវានុវត្តន៍ ត្រូវហ៊ានធ្វើដើម្បីជំរុញឲ្យគាត់មានភាពក្លាហាន មានការច្នៃប្រឌិត រកដំណោះស្រាយជូនដល់សង្គម។ ហើយឃើញឃើញថាសាកលវិទ្យាល័យនៅកម្ពុជាមួយចំនួនបានជំរុញការងារនះខ្លះដែរ។ ជាពិសេសទាក់ទងទៅ Internship program ឬការសិក្សារៀនសូត្រអាស្រ័យទៅលើគម្រោងនិងបញ្ហា។

សំណួរទី៧៖ ទាក់ទងនឹងកិច្ចប្រជុំអាស៊ានដែលកម្ពុជាកំពុងតែជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២ ដែលនឹងគ្រោងធ្វើនៅក្នុងខែវិច្ឆិកានេះផងដែរ តើកម្ពុជាអាចជំរុញអ្វីខ្លះដែលទាក់ទងនឹងនវានុវត្តន៍សង្គមនេះ?

នវានុវត្តន៍សង្គមគឺជាមធ្យោបាយដ៏សំខាន់ដើម្បីឲ្យមានសមាហរណកម្មប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ក្នុងបរិបទនេះ យើងឃើញថាយើងកំពុងតែងើបចេញមកពីជំងឺរាតត្បាតកូវីដដប់ប្រាំបួន ដូចនេះ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានការងើបឡើងនៃសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនិងបរិយាប័ន្នបូករួមនឹងភាពធន់ដែរ។ នវានុវត្តន៍សង្គមនេះជាមធ្យោបាយមួយដើម្បីសម្រេចបានគោលដៅនេះបាន ប៉ុន្តែក្នុងកម្រិតតំបន់ យើងមិនទាន់មានយន្តការនយោបាយជាលក្ខណៈអាស៊ាននៅឡើយ  កម្ពុជាអាចផ្តួចផ្តើមគោលគំនិតនេះបាន​ ឬក៏កម្ពុជាអាចជំរុញក្នុងយន្តការអន្តរជាតិទាំងអាស៊ាន ទាំងក្របខ័ណ្ឌតំបន់ផ្សេងៗនិងអន្តរជាតិផងដែរទាក់ទងនឹង ទស្សនៈទានក៏ដូចជាគំនិតផ្សេងៗទៀតនិងបទពិសោធន៍ទាក់ទងនឹងនវានុវត្តន៍សង្គម។

យើងអាចបង្កើតជាវេទិកាមួយនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិដើម្បីផ្លាស់ប្តូរបទពិសោធន៍ល្អៗទាក់ទងនឹងនវានុវត្តន៍សង្គម ព្រោះថា ប្រទេសខ្លះធ្លាប់ឆ្លងកាត់បញ្ហាសង្គមនោះ ហើយគាត់ក៏មានដំណោះស្រាយរួចហើយដែរ។​ដូចនេះ យើងអាចរៀនសូត្រផ្នែកណាមួយទាក់ទងនឹងបទពិសោធន៍ក្នុងការដោះស្រាយនិងឆ្លើយតបបញ្ហាសង្គមហើយប្រមូលគំនិតរៀនពីគ្នាទៅវិញទៅមក។ យើងនឹងឃើញប្រសិទ្ធភាពនៃដំណោះស្រាយបញ្ហាសង្គមនឹងកើនឡើង នោះវានាំឱ្យនវានុវត្តន៍ក៏កើនឡើងដែរ។

នវានុវត្តន៍និងការបង្កើតថ្មីមិនមានព្រំដែននោះទេ។​ វានឹងជំរុញស្មារតីអ្នកនយោបាយនិងអ្នកធ្វើការសម្រេចចិត្តដោយពួកគាត់ត្រូវយល់អំពីសារៈសំខាន់នៃនវានុវត្តន៍របស់សង្គម ហើយក៏សាកនូវគោលនយោបាយតំបន់អាស៊ានដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាតិក្នុងក្របខណ្ឌអាស៊ានដើម្បីជំរុញនវានុវត្តន៍សង្គម ជាពិសេសលការបង្កើតនូវវេទិកាដើម្បីផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងទាក់ទងបញ្ហានេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner