អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG)

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឆកនាំកិច្ចប្រជុំប្រក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ស្តីពីវឌ្ឍនភាពនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គ្រប់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ-អង្គភាព ទាំងអស់ត្រូវអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ឱ្យមានការប្រតិបត្តិអនាម័យបរិស្ថានស្អាតនៅតាមសា្ថប័ន សហគមន៍ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងកន្លែងផ្តល់សេវាផ្សេងៗ ទៀតឱ្យបានស្អាតត្រូវមានបង្គន់អនាម័យ បង្គន់ត្រូវមានទឹក មានសាប៊ូសម្រាប់លាងដៃ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងមានធុងដាក់សំរាមនៅតាមបន្ទប់ទឹកជាដើម។

ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងប្រជាពលរដ្ឋទាំងអស់ដែលបានធ្វើសកម្មភាព និងចូលរួមសហការរួមគ្នាដើម្បីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងខេត្តកណ្ដាល។

សូមគូសបញ្ជាក់ថា ស្ថានភាពអនាម័យនៅក្នុងខេត្តកណ្តាល ឆ្នាំ២០២២ ខ្នងផ្ទះមានបង្គន់ប្រើ ១០០% ក្នុងនោះ(ខ្នងផ្ទះប្រើបង្គន់ផ្ទាល់ខ្លួនមាន ៩៥.៤% ឯខ្នងផ្ទះប្រើបង្គន់រួមមាន ៤.៦%)។ចំពោះក្រុង/ស្រុក ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF) បានបញ្ចប់១០០% ដែលមាន ១១ក្រុង/ស្រុក ១២៧ឃុំ/សង្កាត់ ស្មើនឹង ១,០១០ភូមិ៕ដោយ.រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner