សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកកបដោយសុវត្ថិភាព បន្ទាប់ពីទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាកម្ពុជា ជាមួយនឹងរដ្ឋសភាវៀតណាម ឲ្យកាន់តែមានការរីកចម្រើនជាងទៀតដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ៕ ដោយ / គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។