ការនាំចេញរបស់ថៃ ក្នុងខែកញ្ញា កើនឡើង ៧,៨% ខ្ពស់ជាងការព្យាករណ៍
បាងកក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបាននិយាយ កាលពីថ្ងៃពុធថា ការនាំចេញរបស់ប្រទេសថៃបានកើនឡើងច្រើនជាងការរំពឹងទុក នៅក្នុងខែកញ្ញា ដែលជួយដោយការកើនឡើងនៃការដឹកជញ្ជូនម្ហូបអាហារ និងទំនិញឧស្សាហកម្ម។
ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ប្រទេសថៃ បានកើនឡើង ៧.៨ ភាគរយ នៅក្នុងខែកញ្ញា ធៀបនឹងឆ្នាំមុន បើធៀបនឹងការព្យាករណ៍មុន កើនឡើង ៤.២០ ភាគរយ នៅក្នុងការស្ទង់មតិរបស់កាសែត Reuters និងធៀបនឹងការព្យាករណ៍ កាលពីខែសីហា កើនឡើង ៧.៥ភាគរយ។
លោករដ្ឋមន្ត្រី Jurin Laksanawisit បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញបានកើនឡើង ១០.៦ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រសួងរំពឹងថា ការនាំចេញនឹងពង្រីកបានល្អ និងសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយសារកង្វះការផ្គត់ផ្គង់បានចាប់ផ្តើមធូរស្រាល ខណៈដែលប្រាក់បាតទន់ខ្សោយក៏មានការគាំទ្រផងដែរ។
ការនាំចូលក្នុងខែកញ្ញា បានកើនឡើង ១៥,៦ ភាគរយធៀបនឹងឆ្នាំមុន ដែលតិចជាងការព្យាករដែលមានការកើនឡើង ២០,០ ភាគរយ។
ប្រទេសថៃបានបង្ហាញឱនភាពពាណិជ្ជកម្មចំនួន ៨៥៣ លានដុល្លារក្នុងខែកញ្ញា ធៀបនឹងការព្យាករឱនភាព ចំនួន ២,៩ ពាន់លានដុល្លារ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត