ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង និងសមាជិកគណបក្សភ្លើងទៀន នៅឃុំអន្លង់វែង ថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ
ភ្នំពេញ៖ ប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង ព្រមទាំងសមាជិក សមាជិការគណបក្សភ្លើងទៀនទាំងមូល នៃឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចេញមកធ្វើការថ្កោលទោសជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបន្តប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត និងបានប្រកាសថ្កោលទោសយ៉ាង ដាច់អហង្ការចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្ត្រខ្មែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់លោក ចាន់ សុខុន ជំទប់ទី២ និងជាប្រធានគណបក្សភ្លើងទៀន ឃុំអន្លង់វែង នៅថ្ងៃទី២៦ ខែតុលា បានឱ្យដឹងថា សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូលពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិរូបនេះ ទៅលើអង្គព្រះមហាក្សត្រ។ សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ «ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី» ដែលថ្លើមធំពាសមេឃហ៊ានប្រមាថដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការប្រមាថដោយចោទប្រកាន់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខរដ្ឋ និងជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរថា ក្បត់ជាតិ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត។ សមាជិក សមាជិការគណបក្សភ្លើងទៀនទាំងមូល ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាមានវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតទៅលើជនក្បត់ជាតិ៣ជំនាន់ និងទណ្ឌិតរត់ចោលស្រុករូបនេះ ព្រមទាំងបក្ខពួកដែលបានចូលរួមចំណែកគាំទ្រការប្រមាថអង្គ ព្រះមហាក្សត្រ ដោយគ្មានការលើកលែងឡើយ។
សមាជិកសមាជិការគណបក្សភ្លើងទៀនទាំងមូល សូមប្រកាសជាឱឡារិក គាំទ្រ គោរព និងដង្ហែតាមអង្គព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្ត ពីព្រោះព្រះអង្គគឺជាឥស្សរជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើងខ្ញុំដែលជាប្រជានុរាស្ត្រខ្មែរ និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែលប្រកាសដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមន៍វិជ្ជា នៃនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្ដរបស់ប្រជាពលរដ្ឋខ្មែរ៕
ដោយ៖ពលជ័យ