តៃវ៉ាន់៖ ចិនទំនងនឹងបង្កើន ការវាយប្រហារខ្លួន លើវិស័យការទូត
តៃវ៉ាន៉៖ រដ្ឋ មន្ត្រី ការ បរទេស តៃវ៉ាន់ លោក Joseph Wu បាន ថ្លែង នៅ ថ្ងៃ ពុធ ទី ២៦ ខែ តុលា នេះថា ប្រទេស ចិន ទំនង ជា នឹង បង្កើន ការ វាយ ប្រហារ ការ ទូត ទៅ លើ តៃវ៉ាន់ រួម ទាំង ការ ដណ្តើម យក សម្ព័ន្ធ មិត្ត ការ ទូត របស់ កោះ នេះ ផង ដែរ ។ នេះ បើ តាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ការ អះ អាងរបស់ លោក Wu ធ្វើ ឡើង បន្ទាប់ ពី គណបក្ស កុម្មុយនិស្ត ចិន បញ្ចប់ សមាជ បក្ស របស់ ខ្លួន កាល ពី ថ្ងៃ សៅរ៍ ហើយ លោក ប្រធានាធិបតី ចិន ស៊ី ជិនពីង ដែល ពង្រឹង ជំហ ទាម ទារ កោះ តៃ វ៉ាន់ ថា ជា របស់ ចិន បន្ត អំណាច អាណត្តិ ទី ៣ របស់ លោក ។
លោក Wu ថ្លែង ប្រាប់ សមាជិក សភា យ៉ាង ដូច្នេះ ថា ៖ « ប្រទេស ចិន ទំនង ជា បង្កើន ការ វាយ ប្រហារ និង ការ គំរាម កំហែង របស់ ខ្លួន លើ តៃវ៉ាន់ ជា ពិសេស ខាង វិស័យ ការ ទូត ។នេះ ជា អ្វី ដែល យើង ព្រួយ បារម្ភ » ។
លោក បន្ត ថា តៃវ៉ាន់ ទទួល បាន ព័ត៌មាន ស៊ើបការណ៍ សម្ងាត់ ពី សម្ព័ន្ធ មិត្ត ការ ទូត ដែល ថា ប្រទេស ចិន កំពុង ជំរុញ កិច្ច ខិត ខំ ប្រឹង ប្រែង ដើម្បី ទាក់ ទាញ សម្ព័ន្ធមិត្ត របស់ កោះ តៃវ៉ាន់ ឱ្យ ផ្លាស់ ប្តូរ ការ ទទួល ស្គាល់ ជា ផ្លូវ ការ របស់ ខ្លួន ។
រដ្ឋ មន្ត្រី ការ បរទេសដដែល ថ្លែង ទៀត ថា ៖ « បញ្ហា ប្រឈម ផ្នែក ការ ទូត របស់ យើង រីក កាន់ តែ ធំ ទៅ ៗ ។ ទៅ មុខ ទៀត ស្ថានភាព របស់ យើង កាន់ តែ ពិបាក » ។
ក្រោម ការ ដឹក នាំ ក្រសួង ការបរទេស របស់ លោក Wu មាន ប្រទេស ចំនួន៦ បាន ប្តូរ ការ ទទួល ស្គាល់ ការ ទូត ជា ផ្លូវ ការ ពី កោះ តៃវ៉ាន់ ទៅ ប្រទេស ចិន ដែល ទទូច ថា ក្រុង តៃប៉ិ មិន មាន សិទ្ធិ ក្នុង ការ ទំនាក់ ទំនង ជាមួយ រដ្ឋ ផ្សេង នោះ ទេ ។ បច្ចុប្បន្ន នេះ មាន តែ ប្រទេស ចំនួន ១៤ ប៉ុណ្ណោះ ដែល ទទួល ស្គាល់ តៃវ៉ាន់ ដោយ ប្រទេស ទាំង នោះ ភាគ ច្រើន ជា ប្រទេស ក្រី ក្រ និង កំពុង អភិវឌ្ឍន៍ នៅ តំបន់ ប៉ាស៊ីហ្វិក អាមេរិកឡាទីន និង សមុទ្រ ការ៉ាអ៊ីប ។
កន្លង មក ទីក្រុង ប៉េកាំង និង តៃប៉ិ បាន ចោទ ប្រកាន់ គ្នា ទៅ វិញ ទៅ មក ថា ប្រើ ប្រាស់គោល នយោបាយ « ការ ទូត ដុល្លារ » ដើម្បី ទាក់ ទាញ ប្រទេស នានា ឱ្យ បង្កើត ទំនាក់ ទំនង ផ្លូវ ការ ជាមួយ ខ្លួន ។ ជាមួយ គ្នា នោះ ចិនក៏ បាន បង្កើន សម្ពាធ ការ ទូត និង យោធា ដើម្បី ព្យាយាម ប ង្ខំ តៃវ៉ាន់ ឱ្យ ទទួល យក ការ គ្រប់ គ្រង របស់ ខ្លួន ផង ដែរ ។ ប៉ុន្តែ រដ្ឋាភិបាល របស់ តៃវ៉ាន់ វិញ ប្រកែក ថា មាន តែ ប្រជាជន តៃវ៉ាន់ ២៣ លាន នាក់ ប៉ុណ្ណោះ ដែល អាច សម្រេច អនាគត របស់ ពួក គេ ហើយ ចាត់ ទុក ការ ទាម ទារ របស់ ចិន ជា មោឃៈ៕ ដោយ៖ ហួន ឌីណា