ន័រវែសចាប់ខ្លួនអ្នកស្រាវជ្រាវម្នាក់ ដោយសង្ស័យពីការធ្វើចារកម្មឱ្យរុស្ស៊ី
ន័រវេស៖ សេវា ប្រឆាំង ចារកម្ម ន័រវេស បាន ចាប់ ខ្លួន បុរស ម្នាក់ ដែល ធ្វើ ការ លើ គម្រោង ស្រាវ ជ្រាវ នៅ សាកលវិទ្យាល័យ មួយនៅ ក្រុង Tromsoe ក្នុង តំបន់ ភាគ ខាង ជើង អាក់ទិក ក្រោម ការ សង្ស័យ ថា បុរស រូប នោះ ធ្វើ ចារកម្ម ឱ្យ រុស្ស៊ី ។
អនុ ប្រធាន សេវា សន្តិសុខ ប៉ូលីស (PST) លោក Hedvig Moe បាន អះ អាង ប្រាប់ សារព័ត៌មាន ន័រវែស NRK កាល ពី ថ្ងៃ អង្គារ ទី ២៥ ខែ តុលា ថា ៖ « យើង បាន ស្នើ សុំ ឱ្យ មាន ការ បណ្ដាញ អ្នក ស្រាវ ជ្រាវ ប្រេស៊ីល ម្នាក់ នៅ សាកល វិទ្យាល័យ Tromsø ឱ្យ ចេញពីប្រទេសន័រវេស ពី ព្រោះ យើង ជឿ ថា លោក តំណាង ឱ្យ ការ គំរាម កំហែង ដល់ ផល ប្រយោជន៍ ជាតិ ជា មូលដ្ឋាន » ។
បុរស ដែល ត្រូវ ចាប់ ខ្លួន ឈ្មោះ José Assis Giammaria បាន ធ្វើ ដំណើរ ទៅ ន័រវែស ក្នុង ឆ្នាំ ២០២១ ដោយ តាំង ខ្លួន ថា ជា ពលរដ្ឋ ប្រេស៊ីល ប៉ុន្តែ ប៉ូលីស ជឿ ថា អត្តសញ្ញាណ ពិត របស់ លោក គឺ ជា ជន ជាតិ រុស្ស៊ី ហើយ លោក ក្លែង ខ្លួន ដើម្បីបម្រើ ការ ឱ្យ សេវាកម្ម ស៊ើបការណ៍ សម្ងាត់ រុស្ស៊ី ។
លោក Moe បាន លើក ឡើង ទៀត ថា សេវា សន្តិសុខ ជាតិ មាន ការ ព្រួយ បារម្ភ ថា លោក Giammaria អាច ទទួល បាន ព័ត៌មាន អំពី គោល នយោបាយ របស់ ន័រវេស នៅ ក្នុង តំបន់ ភាគ ខាង ជើង ហើយ ខ្លួន មិន ចង់ ឱ្យ ព័ត៌មាន នោះ ធ្លាក់ ទៅ ក្នុង ដៃ រុស្ស៊ី ទេ ។
មេធាវី លោក Giammaria លោក Thomas Hansen បាន ប្រាប់ កាសែត ន័រវែស VG ថា កូន ក្តី របស់ លោក ដែល តុលាការ បញ្ជា ឱ្យ ឃុំ ខ្លួន ៤ សប្ដាហ៍ បាន បដិសេធ រាល់ ការ ធ្វើ ខុស ហើយ មិន យល់ពី ការ ចោទ ប្រកាន់ មក លើ រូប លោក នោះ ទេ ។
សាស្ត្រាចារ្យ ផ្នែក សន្តិសុខ នៅ សាកល វិទ្យាល័យ លោក ស្រី Gunhild Hoogensen Gjørv ដែល ជា មនុស្ស ជិត ស្និទ្ធ នឹង លោក Giammaria បាន អះ អាង ប្រាប់ កាសែត ឌឹហ្គាដឌៀន ថា លោក Giammaria ចាប់ អារម្មណ៍ ក្នុង ការ សិក្សា ស្វែង យល់ បន្ថែម អំពី សន្តិសុខ នៅ ក្នុង តំបន់ អាក់ទិក ។
បើ យោង តាម លោក ស្រី Gjørv ក៏ ដូច ជា ព័ត៌មាន ដែល មាន ជា សាធារណៈ លោក Giammaria បាន បញ្ចប់ ការ សិក្សា ពី មជ្ឈ មណ្ឌល សម្រាប់ ការ សិក្សា ផ្នែក យោធា សន្តិសុខ និង យុទ្ធសាស្ត្រ ពី សាកល វិទ្យា ល័យ Calgary នៅ ប្រទេស កាណាដា ក្នុង ឆ្នាំ ២០១៨ ។
តាម ដីកា ឃុំ ខ្លួន របស់ តុលាការ ក្រសួង យុត្តិធម៌ ន័រវេស បាន ជូន ដំណឹង ដល់ លោក Giammaria នោះ កាល ពី សប្តាហ៍ មុន ថា ដោយ ថា វត្តមាន របស់ លោក នៅ ក្នុង ប្រទេស ន័រវេស ដើម្បី ធ្វើ ការ ឱ្យ អាជ្ញាធរ រុស្ស៊ី ហើយ អាច ជា ពលរដ្ឋ រុស្ស៊ី ដែល ប្រើ ឯកសារ ប្រេស៊ីល ក្លែង ក្លាយ ។ ដីកា របស់ តុលាការ បាន បន្ថែម ថា គ្មាន អ្វី ដែល បង្ហាញ ថា ការ វាយ តម្លៃ របស់ ក្រសួង មិន ត្រឹម ត្រូវ នោះ ទេ ។
នា ពេល ថ្មី ៗ នេះ ប្រទេស ន័រវេស បាន ចោទ ប្រកាន់ ពលរដ្ឋ រុស្ស៊ី ម្នាក់ ពី បទ បង្ហោះ ដ្រូន លើ ទឹក ដី ន័រវេស ដោយ រំលោភ លើ បម្រាម ដែល ដាក់ឡើង ក្រោម ការ ព្រួយ បារម្ភសន្តិសុខ ក្រោយ រុស្ស៊ី បើក ការ ឈ្លាន ពាន អ៊ុយក្រែន។ ប៉ូលីស ន័រវែស ក៏ បាន ឃុំ ខ្លួន ជន ជាតិ រុស្ស៊ី ជាច្រើន នាក់ផង ដែរ ដោយ ចោទ ប្រកាន់ពួក គេ ពី បទ លួច ថត រូប ក្នុង ទីតាំង រសើប ដោយ ខុស ច្បាប់ ។
គួរ កត់ សម្គាល់ ថា ន័រវែស កំពុង ស្ថិត ក្នុង ការ ប្រុង ប្រយ័ត្ន សុវត្ថិភាព ខ្ពស់ ក្នុង នាម ជា អ្នក ផ្គត់ ផ្គង់ ហ្គាស ឱ្យ អឺរ៉ុប ខាង លិច ដ៏ ធំ បំផុត ជា ពិសេស បន្ទាប់ ពី មាន ការ លេច ធ្លាយ បំពង់បង្ហូរ ហ្គាស Nord Stream ដែល គេ អះ អាង ថា រង នូវ សកម្មភាព បំផ្លិច បំផ្លាញ ដោយ ចេតនា ៕ ដោយ៖ ហួន ឌីណា