ក្រសួងកសិកម្ម៖ ការនាំយកបន្លែ មកពីក្រៅប្រទេសព្រោះផលិតកម្មដំណាំបន្លែ ក្នុងស្រុកទាន់អាចផ្គត់ផ្គង់តម្រូវការបានគ្រប់គ្រាន់
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថាកម្ពុជានាំចូលបន្លែប្រមាណជិត២៥០០តោន(២៤៨៩តោន)ក្នុងមួយថ្ងៃ។មន្ត្រីក្រសួងកសិកម្មឱ្យដឹងថាការ នាំ យក បន្លែ មក ក្រៅ ប្រទេសគឺ ដោយ សារ តែ ផលិត កម្ម ដំណាំ បន្លែ ក្នុង ប្រទេស កម្ពុជាមាន បញ្ហា ប្រឈម នឹង បច្ចេកទេស ដាំ ដុះ សម្ភារៈ កសិកម្ម មាន តម្លៃ ថ្លៃ និង បញ្ហា គ្រោះ ធម្មជាតិ ជា ហេតុ មិន អាច ផ្គត់ ផ្គង់ តម្រូវ ការ ក្នុង ស្រុក បាន។
សមាជិកា ខុទ្ទកាល័យ រដ្ឋ មន្ដ្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួល បន្ទុក ផ្នែក ព័ត៌មាន កញ្ញា អ៊ឹម រចនា លើកឡើងថា ការ នាំ បន្លែ ពី ក្រៅ ប្រទេស គឺ ដោយ សារ ប្រទេស កម្ពុជា មាន បញ្ហា នឹង បច្ចេក ទេស ដាំ ដុះ សម្ភារកសិកម្ម មាន តម្លៃ ថ្លៃ និង បញ្ហា គ្រោះ ធម្មជាតិ ដែល ជា ហេតុ ផលិត កម្ម ដំណាំ បន្លែ ក្នុង ស្រុក មិន គ្រប់ គ្រាន់ ក្នុង ការ ផ្គត់ ផ្គង់ តម្រូវ ការ ខ្លួន ឯង បាន ឡើយ ទើប វិស័យ ឯកជន បាន នាំ ចូល បន្លែ ពី ក្រៅ ស្រុក បន្ថែម ដើម្បី មក បំពេញ តម្រូវ ការ។
កញ្ញា អ៊ឹម រចនាថា៖ «ដើម្បី បំពេញ តម្រូវ ការ បន្លែ ក្នុង ស្រុក ក្រសួង កសិកម្ម ត្រូវ ពង្រឹង និង ជំរុញ ការ ដាំ ដុះ បន្លែ បន្ថែម ទៀត ដោយ ត្រូវ រៀប ចំ ផែន ការ យុទ្ធ សាស្ត្រ រយៈ ពេល មធ្យម និង វែង ដើម្បី គាំ ទ្រ និង លើក ទឹក ចិត្ត កសិករ ឬ អ្នក ផលិត បន្លែ ក្នុង ស្រុក។
ក្រៅ ពី នេះ ទៀត កញ្ញា បន្តថា រាជ រដ្ឋាភិបាល កម្ពុជា និង គម្រោង ដៃ គូ នា នា គួរ តែ ផ្តោត ទៅ លើ ការ គាំ ទ្រ ផ្នែក ហេដ្ឋា រចនា សម្ព័ន្ធ គាំ ទ្រ មាន ប្រព័ន្ធ ស្រោច ស្រព ផ្ទះ សំណាញ់ ឧបករណ៍ និង សម្ភារៈ កសិកម្ម ហើយ និង ការ បញ្ចុះ តម្លៃ ធាតុ ចូល នៃ កសិកម្ម (ពូជ ជី ថ្នាំកសិកម្ម)។ លើស ពី នេះ គឺ ផ្ដល់ ការ គាំ ទ្រ ផ្នែក បច្ចេក ទេស ដាំ ដុះ បច្ចេក ទេស ក្រោយ ពេល ប្រមូល ផល ត្រូវ ពង្រឹង ការ ស្រាវ ជ្រាវ និង អភិវឌ្ឍន៍ ពូជ ផលិតកម្ម ពូជ បន្លែ និង ពង្រឹង ហេដ្ឋា រចនា សម្ព័ន្ធ ទី ផ្សារ។
កញ្ញា រចនា បន្ថែមថា៖ «ដូច្នេះ ហើយ ជំរុញ ឲ្យ ក្រុម កសិក រ ផលិត បន្លែ ចង ក្រង ជា សហគមន៍ ផលិត ដើម្បី អាច រៀប ចំ ផែន ការ ផលិត ស្រប តាម តម្រូវ ការ ទីផ្សារ និង ត្រូវ លើក ទឹក ចិត្ត ឲ្យ វិស័យ ឯកជន ចូល រួម វិនិយោគ លើ វិស័យ ដំណាំ បន្លែ»។
ចំណែក លោក ថេង សាវឿន ប្រធាន សមាគម សម្ព័ន្ធ កសិករ កម្ពុជា(CCFC) បាន ប្រាប់ ថា កត្ដា ដែល បណ្ដាល ឲ្យ មិន មាន បន្លែ គ្រប់ គ្រាន់ អាច ផ្គត់ ផ្គង់ តម្រូវ ការ លើ ទីផ្សារ បាន គឺទី១៖ កត្តា ផលិត និងការវិចខ្ចប់ របស់ ប្រជា ពលរដ្ឋ ពីព្រោះ ស្ថានភាព បច្ចុប្បន្ន នេះ ការ ដាំ ដុះ និង ការ ធ្វើ កសិកម្ម របស់ ប្រជា ពលរដ្ឋ មាន ការ ធ្លាក់ ចុះ ដោយ សារ ក្នុង ទី ផ្សារ បន្លែ កម្ពុជា ស្ថិត ក្នុង កម្រិត មួយ ដែល ទាប មិន អាច ធ្វើ ឲ្យ កសិក រ ចំណូល រួច នឹង តម្លៃ ដើម។លោកបន្ថែមថា កត្តាទី ២ គឺយុ ទ្ធសា ស្ត្រ នៃ ការ ផលិត ដែល ការ ចែក ចាយ បន្លែ នឹង វា មាន លក្ខណៈ មិន សម ភាព ឬ មិន មាន យុទ្ធសាស្ត្រ ល្អ សម្រាប់ កសិករ ដែល ពេល ខ្លះ ពួក គាត់ មាន បន្លែ ច្រើន មិន អាច រក ទីផ្សារ លក់ បន្លែ ចេញ បាន។
លោក ថេង សាវឿនថា៖ «ដូច្នេះ ការ ដោះ ស្រាយ របស់ អាជ្ញាធរ ឬ ក៏ ការ គាំ ពារ ហ្នឹង គឺ នៅ មាន កម្រិត នូវ ឡើយ ទេ គិត ទៅ លើ យុទ្ធសាស្ត្រ នៃ ការ ចែក ចាយ ទៅ តាម ទីផ្សារ។ ហើយ ក៏ គិត ទៅ លើ បច្ចេក ទេស នៃ ការ ដាំ ដុះ ពីព្រោះ ទាំង ពូជ បន្លែ គឺ សុទ្ធ តែ ទិញ ពី ក្រៅ ស្រុក ទាំង អស់»។
លោក បន្ត ថា យើង មើល អំពី វិធី និង យន្ត ការ យុទ្ធសាស្ត្រ នៃ ការ ផលិត និង ដាំ បន្លែ របស់ បង ប្អូន ប្រជា ពលរដ្ឋ យើង គឺ គាត់ ធ្វើ តាម អ្វី ដែល គាត់ ចេះ គាត់ ដឹង មិន មាន លក្ខណៈ បច្ចេកទេស និង ការ គាំ ពារ ពី រដ្ឋ ហើយ និង អ្នក ជំនាញ កសិកម្ម ឡើយ»។
លោក សាវឿន បន្ថែម ថា រឿង ទាំង អស់ នេះ ហើ យ ដែល ធ្វើ ឲ្យ ប្រជា ពលរដ្ឋ បោះ បង់ ការ ផលិត ដំណាំ បន្លែ ទើប មិន អាច ផ្គត់ ផ្គង់ តម្រូវ ការ បាន ដូច្នេះ ត្រូវ ពឹង ទៅ លើ បន្លែ ផ្លែ ឈើ និង ទំនិញ ផ្សេងៗ ទៀត ពី ប្រទេស ជិត ខាង ហើយ វា ជា ការ ធ្វើ ឲ្យ ខាត ចំណូល សេដ្ឋកិច្ច និង ខាត ឱកាស ការ ងារ សម្រាប់ ប្រជា ពលរដ្ឋ។
បច្ចុប្បន្ន នេះ ប្រទេស កម្ពុជា បាន ផលិត កម្ម ដំណាំ បន្លែ មាន ចំនួន ២៤៨៩តោន/ថ្ងៃ ស្មើ នឹង ៧៣% ចំណែក តម្រូវ ការ បន្លែ សរុប ក្នុង ស្រុក មាន ចំនួន ៣៣៨៩តោន/ថ្ងៃ ដែល ធ្វើ ឲ្យ ប្រទេស កម្ពុជា ត្រូវ នាំ ចូល បន្លែ ពី ក្រៅ ប្រទេស ចំនួន ៩០០តោន/ថ្ងៃ ស្មើ នឹង ២៧%។ ហើយ ភាគ ច្រើន បន្លែ ដែល ប្រទេស កម្ពុជា នាំ ចូល គឺ បន្លែ ដែល ដាំ ដុះ ខែ ត្រជាក់ ដូច ជា ការ៉ុត ដំឡូង បារាំង ស្ពៃ បូកគោ និង ខ្ទឹម បារាំង និងបន្លែគ្រប់មុខជាច្រើនទៀត ៕
ដោយៈជា សុខនី