រាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូយ៉ាងសកម្ម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានធ្វើការបញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅកាន់រាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចកាច់កម៉ូតូ)។

ជនសង្ស័យមានឈ្មោះ ណុប រាត្រី ហៅ ត្រី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះជួលលេខ០៧៩ ផ្លូវលំ នៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ខាងលើរូបនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៨ និង០០នាទី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ដោយចាប់យកបាន វត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6963, ម៉ាក Honda wave Blade ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL-0620, និងម៉ាក Honda cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ.ព ១-៥៧៧៧, រួមទាំងសោរាងអក្សរតេចំនួន០៣ដើម សម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន។ បន្ទាប់ពីធ្វើការឆែកឆេរ ក្នុងបន្ទប់ជួលជនសង្ស័យខាងលើរួចរាល់ហើយ កម្លាំងជំនាញ អាវុធហត្ថខណ្ឌច្បារអំពៅ ថែមទាំងរកឃើញមានរក្សាទុកម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ថងតូច, និងថង់សម្រាប់វេចខ្ចប់សារធាតុញៀន ចំនួន១កញ្ចប់ រួមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

សូមជម្រាប់ថា ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើនេះ បានឆ្លើយសារភាពឱ្យដឹងថា ខ្លួនពិតជាមុខសញ្ញាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើក ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ផងដែរ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner