ប្រេសិតពិសេសប្រធានអាស៊ានចូលរួមកិច្ចប្រជុំនៅឥណ្ឌូណេស៊ី ( Video Inside)

ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោករដ្ឋមន្ត្រីប្រាក់សុខុន កំពុងស្ថិត ក្នុងរដ្ឋធា នីហ្សាកាតានៃប្រ ទេសឥណ្ឌូណេស៊ីដើម្បីដឹកនាំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរ ទេស អាស៊ាន។ លោកប្រាក់សុខុនដែលជាឧបនាយករដ្ឋមន្ត្រី្កកម្ពុជា បានចាកចេញពីរាជធានី ភ្នំពេញនៅថ្ងៃនេះ ដើម្បីកិច្ចប្រជុំដែលនឹងត្រូវធ្វើនៅថ្ងៃទី២៧តុលា។

មន្ត្រីកម្ពុជាថ្លែងថាកិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និង បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា។ កិច្ចប្រជុំវេលាថ្ងៃស្អែកនេះ គឺនៅក្រោយ ពេលដែលមានការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ាលើក្រុមជនជាតិភាគតិច កាជីន ដោយបានសម្លាប់មនុស្សប្រមាណ៥០នាក់ និង៧០នាក់ផ្សេងទៀតបានរបួស។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែង ការណ៍មួយ ជំរុញយ៉ាងខ្លាំងឲ្យមីយ៉ាន់ម៉ាមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សា។ សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា អាស៊ាន « មានក្តីសង្វេគជាពន់ពេក ចំពោះកំណើនអ្នកស្លាប់និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជា ជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

ads banner